ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រមុខរបបយោធាមីយ៉ាន់ម៉ា និងរដ្ឋមន្រ្តីការបរទេសចិនជួបជជែកផ្ទាល់ដើម្បីពិភាក្សាពីបញ្ហាស្ថិរភាពនៅតាមតំបន់ព្រំដែន

មីយ៉ាន់ម៉ា៖​ ប្រព័ន្ធផ្សព្វផ្សាយរបស់យោធាមីយ៉ាន់ម៉ាបានចុះផ្សាយថា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ប្រមុខមេដឹកនាំរបបយោធា និងរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានជួបពិភាក្សាអំពីបញ្ហាសន្តិសុខនៅតាមព្រំដែនរួមគ្នារបស់ប្រទេសទាំងពីរ ជាពិសេសទៅលើដែនដីដែលក្រុមប្រដាប់អាវុធជនជាតិភាគតិចដណ្តើមយកបានពីយោធាមីយ៉ាន់ម៉ាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗចុងក្រោយ។

ចិនគឺជាសម្ព័ន្ធមិត្តដ៏សំខាន់ និងជាអ្នកផ្គត់ផ្គង់អាវុធដល់របបយោធា ក៏ប៉ុន្តែអ្នកវិភាគភាគច្រើននិយាយថា ចិនក៏រក្សាទំនាក់ទំនងជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចដែលកំពុងប្រយុទ្ធជាមួយកម្លាំងយោធានៅក្នុងរដ្ឋ ស្សាន (Shan) ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ាផងដែរ។ 

សូមបញ្ជាក់ថា ជំនួបនៅរដ្ឋធានី ណៃពិដោរ (Naypyidaw) លើកនេះគឺជាជំនួបលើកដំបូងបង្អស់រវាងរដ្ឋមន្រ្តីការបរទេសចិន និងប្រមុខមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ចាប់តាំងពីការឡើងកាន់អំណាចក្រោយរដ្ឋប្រហារយោធា ឆ្នាំ២០២១។ 

បើតាមការចុះផ្សាយ ភាគីទាំងពីរបានជជែកពិភាក្សាអំពីបញ្ហាស្ថិរភាពនៅតាមតំបន់ព្រំដែន ខណៈរដ្ឋ Shan ដែលមានទីតាំងស្ថិតនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា គឺជាទីតាំងដែលកើតមាននូវការប៉ះទង្គិចគ្នាម្តងហើយម្តងទៀតចាប់តាំងពីចុងខែមិថុនា បន្ទាប់ពីសម្ព័ន្ធភាពនៃក្រុមឧទ្ទាមជនជាតិភាគតិច បានបន្តបើកការវាយប្រហារទៅលើកងកម្លាំងយោធានៅតាមបណ្តោយផ្លូវពាណិជ្ជកម្មហាយវ៉េ (High Way) ដ៏សំខាន់មួយឆ្ពោះទៅកាន់ប្រទេសចិន។ សូមបញ្ជាក់ថា រដ្ឋ Shan មានទីតាំងស្ថិតនៅជាប់ព្រំដែនជាមួយខេត្ត យុនណាន (Yunnan) និងជាទីតាំងដ៏សំខាន់មួយនៃគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវ៉ាត់ និងផ្លូវ របស់ទីក្រុងប៉េកាំងផងដែរ។

បើយោងតាមរបបយោធាបានអះអាងថា លោក Min Aung Hlaing និងលោក Wang Yi ក៏បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈដោយបើកចំហទាក់ទងនឹងការបោះឆ្នោតជាសកល ពហុបក្ស ដោយសេរី និងយុត្តិធម៌ ដោយរបប​យោធា​បាន​សន្យា​រៀបចំ​ការ​បោះឆ្នោត​ថ្មី ខណៈក្រុមអ្នកតាមដាននយោបាយយល់ឃើញថានេះជាគឺការសន្យាបោកប្រាស់។ កន្លងមក របបយោធាបានព្យាយាមពន្យារពេលការបោះឆ្នោតម្តងហើយម្តងទៀត ខណៈកាលពីឆ្នាំមុនគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី ក៏ត្រូវបានហាមឃាត់មិនឱ្យធ្វើនយោបាយផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក