ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បេក្ខភាពសំខាន់ៗដែលនឹងអាចបន្តតំណែងជានាយករដ្ឋមន្រ្តីថ្មីនៃរដ្ឋាភិបាលថៃ

ថៃ៖ សភាថៃនឹងបើកសម័យប្រជុំមួយនាថ្ងៃទី១៦ ខែសីហានេះ ដើម្បីបំពេញនីតិវិធីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី បន្ទាប់ពីលោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) ត្រូវបានតុលាការធម្មនុញ្ញសម្រេចបញ្ចប់តំណែងជានាយករដ្ឋមន្ត្រីកាលពីថ្ងៃពុធម្សិលមិញនេះ។ ក្រោយការបញ្ចប់តំណែងនាយករដ្ឋមន្រ្តីរបស់លោក ស្រេតថា គេសង្កេតឃើញមានបេក្ខភាពមួយចំនួនដែលអាចនឹងត្រូវបានជ្រើសរើសជានាយករដ្ឋមន្រ្តីថៃថ្មីរួមមាន លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) កូនស្រីរបស់អតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) និងរដ្ឋមន្រ្តី ព្រមទាំងឥស្សរជនសំខាន់ៗមួយចំនួនទៀត។ 

លោកស្រី Paetongtarn Shinawatra ជាមេដឹកនាំនៃគណបក្សភឿថៃ (Pheu Thai Party) គឺជាបេក្ខភាពដែលនឹងអាចចូលមកដឹកនាំរដ្ឋាភិបាលថៃជំនួសលោក Srettha Thavisin។ លោកស្រី Paetongtarn អាចនឹងក្លាយជានាយករដ្ឋមន្រ្តីទី៣ ដែលមានប្រភពចេញមកពីគ្រួសារត្រកូល ស៊ីណាវ៉ាត្រា ប្រសិនបើសភាថៃបោះឆ្នោតផ្តល់សេចក្ដីទុកចិត្ត។

បេក្ខភាពមួយរូបទៀតដែលអាចនឹងជំនួសតំណែងរបស់លោក Srettha គឺលោក អានុទីន ច័ន្ទវីរៈគុល (Anutin Charnvirakul) ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលលោកគឺជាមេដឹកនាំគណបក្ស ភូមិចៃថៃ (Bhumjaithai Party) ជាគណបក្សធំលំដាប់ទី២ នៃសម្ព័ន្ធចម្រុះរបស់រដ្ឋាភិបាលថៃ។


ដោយឡែក លោក ប្រាវីត វង្សស៊ូវ៉ាន់ (Prawit Wongsuwan) ជាអតីតមន្រ្តីយោធាជាន់ខ្ពស់ និងជាអ្នកដ៏មានឥទ្ធិពលមួយរូបដែលដឹកនាំគណបក្ស Palang Pracharat ដែលជាគណបក្សយោធាអភិរក្សនិយម ក៏អាចជាជម្រើសសម្រាប់តំណែងនាយករដ្ឋមន្រ្តីបន្ទាប់ដូចគ្នា។ លោក Prawit Wongsuwan ក៏ធ្លាប់ពាក់ព័ន្ធយ៉ាងស្អិតរមួតទៅនឹងរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្រ្តីត្រកូលស៊ីណាវ៉ាត្រាចំនួនពីរលើកកន្លងមកផងដែរ។


មិនត្រឹមតែប៉ុណ្ណោះ លោក ឆ័យកាសេម នីទីស៊ីរី (Chaikasem Nitisiri) អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាមេដឹកនាំគណបក្សភឿថៃ ព្រមទាំងរដ្ឋមន្ត្រីក្រសួងថាមពល លោក ពីរ៉ាប៉ាន សាលីរ៉ាដាវីផាហ្គា (Pirapan Salirathavibhaga) អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដែលជាអ្នកដឹកនាំគណបក្ស Thai Raksa Chart ក៏ជាបេក្ខភាពដ៏គួរឱ្យចាប់អារម្មណ៍ដូចគ្នា៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក