ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចធិបតី៖ ការបាត់បង់ទឹកដីជារឿងបារម្ភទាំងអស់គ្នាក្នុងនោះក៏មានខ្ញុំដែរ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាការបាត់បង់គឺជាអ្វីដែលពលរដ្ឋគ្រប់រូបព្រួយបារម្ភ ក្នុងនោះក៏មានសម្ដេចផងដែរ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានពន្យល់ជាថ្មីពីការអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍ ដោយបានធានាថានឹងមិនបាត់បង់ទឹកដីដូចការព្រួយបារម្ភរបស់ពលរដ្ឋមួយចំនួននោះទេ។

សម្ដេចអំពាវនាវទៅដល់អ្នកស្រប មិនស្រប និងអ្នករក្សាផ្លូវកណ្ដាលក្នុងករណី CLV សូមប្រកាន់នូវការបញ្ចេញមតិរៀងៗខ្លួនតែសុំកុំធ្វើសកម្មភាពណាដែលប៉ះពាល់ទៅដល់សន្តិសុខជាតិនិងប៉ះពាល់ទៅដល់ការបែកបាក់ជាតិ។

សម្ដេចថាការបែកបាក់គឺជាមូលហេតុនៃការបាត់បង់ទឹកដី ធ្លាក់ចុះអរិយធម៌ និងវប្បធម៌របស់ជាតិ។ ការថែរក្សាបាននូវសន្តិភាពស្ថេរភាពនឹងរក្សាបាននូវសាមគ្គីភាពជាតិ និងការរីកចម្រើនរបស់ជាតិឡើងវិញ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក