ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សមាជិករដ្ឋសភាទម្លាយឯកសារ ដែលមានបក្សប្រឆាំងចូលរួមគាំទ្រCLV និងបកទៅក្រុមប្រឆាំងវិញថា កុំយកពលរដ្ឋធ្វើជាឈ្នាន់នយោបាយ ហើយឈប់បានឈប់ទៅ!

ភ្នំពេញ៖ ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា លោក ឈាង វុន បានថ្លែងថា ម្តេចក៏ចូលចិត្តយកការបោកប្រាស់ប្រជាពលរដ្ឋ និង យុវជនដែលជាអនាគតរបស់ប្រទេសជាតិមកធ្វើជាឈ្នាន់នយោបាយយ៉ាងនេះ! ល្មមឈប់ទៅ។

សមាជិករដ្ឋសភាជាន់ខ្ពស់រូបនេះ បានបង្ហាញឯកសារនៅឆ្នាំ២០០៨ ក្រោយការបោះឆ្នោតអាណត្តិទី៤រដ្ឋសភា មានគណបក្ស៥បានទទួលអាសន: នៅក្នុងរដ្ឋសភា ដោយក្នុងនោះគណបក្សប្រជាជនកម្ពុជា បាន៩០កៅអី, គណបក្ស សម រង្សី បាន២៦កៅអី, គណបក្ស សិទ្ធិមនុស្ស បាន៣កៅអី, គណបក្ស នរោត្តម រណឫទ្ធិ បាន២កៅអី, និង គណបក្សហ្វុនស៊ីនប៉ិច បាន២កៅអី។

បន្ទាប់មកលោក ឈាង វុន បានរៀបរាប់ថា នៅឆ្នាំ២០១០ សភាកម្ពុជា ក៏ដូចសភាឡាវ និងសភាវៀតណាមដែរ បានបង្កើតរៀងខ្លួននូវគណ:កម្មការសភា ដើម្បីតាមដាន ត្រួតពិនិត្យ និងជំរុញការអនុវត្តនយោបាយអភិវឌ្ឍតំបន់ត្រីកោណក្នុងដែនប្រទេសរៀងៗខ្លួន។

គណបក្ស សម រង្សី និងគណបក្សផ្សេងទៀត ដែលមានតំណាងរាស្ត្រក្នុងខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ឬសមាជិកព្រឹទ្ធសភាមណ្ឌល៨ បានចូលរួមក្នុងគណ:កម្មការសភានេះ ហើយគណ:កម្មការនេះ ក៏ត្រូវបានផ្សព្វផ្សាយនៅក្នុងរដ្ឋសភា និងព្រឹទ្ធសភាយ៉ាងទូលំទូលាយដែរ។

លោក ឈាង វុន បានរំឭកថា កាលនោះ លោក ឡុង រី តំណាងរាស្ត្រខេត្តក្រចេះរបស់គណបក្សសម រង្សី មានលេខ១៤ ក្នុងបញ្ជីគណ:កម្មការ។ ដូចនេះ គ្មានអ្វីជាសម្ងាត់ទេ មានតែពួកក្បត់នឹងផលប្រយោជន៍ជាតិ ដែលបំពុលសង្គមកំពុងតែជំរុញឱ្យប្រជាពលរដ្ឋ និងយុវជនទទួលរងគ្រោះតែប៉ុណ្ណោះ។ ដូច្នេះឈប់បានឈប់ទៅ!



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក