ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចធិបតី៖ ការបាត់បង់ឯកភាពជាតិនាំមកនូវការបាត់បង់ទឹកដី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវទៅដល់ការរួបរួមឯកភាពជាតិដើម្បីថែរក្សាទឹកដីឲ្យគង់វង្ស។ សម្ដេចថា ការបាត់បង់ឯកភាពជាតិធ្វើឲ្យខ្មែរខ្សោយនឹងងាយណាស់ក្នុងការបាត់បង់ទឹកដី។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកពីប្រវត្តិនៃការបែកបាក់ជាតិអស់៥០០ឆ្នាំដែលកើតឡើងដោយសារការបែកបាក់ផ្ទៃក្នុង។ សម្ដេចថាបញ្ហា CLV បើសិនជាគ្មានការយល់គ្នា ឯកភាពជាតិរវាងខ្មែរនិងខ្មែរទេ កង់ប្រវត្តិសាស្ត្រនឹងវិលជាន់ដានចាស់ឡើងវិញ។

សម្ដេចថា៖ «មូលហេតុនៃការបាត់បង់ទឹកដីដោយសារតែយើងចេះតែឈ្លោះគ្នា។ បើយើងនៅរួមគ្នាឯកភាពជាមានរឿងអីនិយាយគ្នា មិនមានអំពើហិង្សា ប្រឈមដាក់គ្នា យើងនឹងខ្លាំង»

ជាមួយគ្នានេះសម្ដេចថាការកង្វល់ពីទឹកដីជាតិ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់គ្នា ហើយសម្ដេចក៏ទទួលស្គាល់នូវសិទ្ធិបញ្ចេញមតិ និងការបារម្ភរបស់ពលរដ្ឋផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក