ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកបណ្ឌិត អ៊ាង សុផល្លែត ជំរុញលើកទឹកចិត្តឲ្យមន្ត្រីរាជការន៨ងប្រជាពលរដ្ឋជឿជាក់មកលើរាជរដ្ឋាភិបាលចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ

តាកែវ: លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ មានការជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម បន្ថែមពីការលើកឡើងពី ការអនុវត្តភាពស្អាត បៃតង និងចិរភាព។ តាមរយៈញ្ញតិ្តគាំទ្រ ក្រសួងបរិស្ថាន បានសំដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសារប្រយោជន៏ នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៏ CLV -DTA និងបានថ្កោលទោសដាច់អហង្ការចំពោះ ការឃោសនាបង្កចលាចលសំដៅបំផ្លិចបំផ្លាញសមិទ្ធផលជាតិ និងដំណើរការអភិវឌ្ឍតំបន់ត្រីកោណ ព្រមទាំងអំពាវនាវដល់ជនរួមជាតិទាំងអស់បន្តចូលរួម និងគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម។ ការបញ្ជាក់របស់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបរិស្ថាន ធ្វើឡើងនៅក្នុងឱកាសចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរបរិស្ថានខេត្ត តាកែវ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះអាជ្ញាធរ និងមន្ត្រីនៃមន្ទីរបរិស្ថានទាំងអស់ដែលបានចូលរួមអនុវត្តយុទ្ធនាការធ្វើឲ្យកម្ពុជា ស្អាត បៃតង និងចិរភាព ស្របទៅនឹងអ្វីដែលបានចែងនៅក្នុងយុទ្ធសាស្ត្រ ចក្រារបស់ក្រសួងបរិស្ថាន។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបាន បានបន្តលើកទឹកចិត្តដល់មន្ត្រីនៃមន្ទីរបរិស្ថានទាំងអស់ បន្តធ្វើយ៉ាងណា ធ្វើការផ្សព្វផ្សាយបន្តទៅដល់ប្រជាពលរដ្ឋពីភាពស្អាត ពិសេសខិតខំប្រែក្លាយពីការផ្សព្វផ្សាយឲ្យទៅជាយុទ្ធនាការ ពីយុទ្ធនាការឲ្យទៅជាចលនា នឹងប្រែក្លាយ ពីចលនាឲ្យទៅជាទម្លាប់នៃភាពស្អាត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក