ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងឧស្សាហកម្ម សហការជាមួយអូស្ត្រាលី ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងវិស័យកម្មន្តសាលនៅកម្ពុជា

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថានទូត​អូស្ត្រាលីប្រចាំប្រទេស​កម្ពុជា តាមរយៈ​កម្ម​វិធី CAPRED បានសហការរៀបចំសិក្ខាសាលាស្តីពី “ភាពប្រកួតប្រជែងវិស័យកម្មន្តសាល, ឧស្សាហកម្មប្រតិគមន៍ និងការអភិវឌ្ឍតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម” ក្នុងគោលដៅលើកកម្ពស់​ភាពប្រកួត​ប្រជែង​វិស័យកម្មន្តសាលរបស់​កម្ពុជា។

ឧស្សាហកម្មផ្នែកកម្មន្តសាលមានការវិវត្តរីកចម្រើនគួរឱ្យកត់សម្គាល់នៅកម្ពុជា ប៉ុន្តែវិស័យនេះត្រូវបានមើលឃើញថានៅបន្តពឹងផ្អែកខ្លាំងលើការនាំចូលវត្ថុធាតុដើម ដែលទាមទារការអភិវឌ្ឍបន្ថែម ដើម្បីបង្កើនភាពប្រកួត​ប្រជែងជាសាកល។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាននិងកំពុង​ប្រើ​ប្រាស់​លទ្ធភាពរបស់ខ្លួន រួមនឹងជំនាញរបស់កម្មវិធី CAPRED ដើម្បីរៀបចំបង្កើតឧបករណ៍ អភិវឌ្ឍគោល​នយោ​បាយ និង​កម្មវិធីដែលមានប្រសិទ្ធភាព ចាំបាច់សម្រាប់ការធ្វើពិពិធកម្មវិស័យកម្មន្តសាល, ជំរុញខ្សែច្រវាក់ផ្គត់​ផ្គង់ក្នុងស្រុក, និងលើកកម្ពស់ការធ្វើសមាហរណកម្មសហគ្រាសធុនតូច និង​មធ្យមទៅក្នុងខ្សែច្រវាក់តម្លៃសាកល។

ក្នុងសុន្ទរកថាបើកសិក្ខាសាលានៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សា​ហ​កម្ម វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “វិស័យកម្មន្តសាលរបស់កម្ពុជាមានសក្តានុពលធំធេង សម្រាប់ការលើកកម្ពស់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារ។ សិក្ខាសាលានេះមានគោលបំណងប្រែក្លាយចំណេះដឹង និងជំនាញ ទៅជាយុទ្ធសាស្ត្រដែលអាច​អនុវត្ត​បាន ក្នុងគោលដៅលើកកម្ពស់វិស័យកម្មន្ត​សាល​​កម្ពុជាឱ្យឈានឆ្ពោះទៅដំណាក់កាលថ្មីនៃការ​អភិវឌ្ឍ។”

លោក Andreas Zurbrugg ភារធារី​ស្ថានទូត​អូស្ត្រាលីប្រចាំនៅកម្ពុជា​ ​មាន​ប្រសាសន៍​ថា៖ “ប្រទេស​អូស្ត្រាលី​ប្ដេជ្ញា​ចិត្ត​គាំទ្រ​​ដល់​កំណើន​សេដ្ឋកិច្ច និង​ការ​ធ្វើ​ពិពិធកម្ម​របស់​​កម្ពុជា។ តាមរយៈ​ការពង្រឹងភាពប្រកួតប្រជែង​វិស័យ​កម្មន្តសាល យើង​កំពុងបង្កើត​ឱកាស​សម្រាប់​អាជីវកម្ម​ក្នុងស្រុកនានាឱ្យរីកចម្រើន និង​សម្រាប់​វិបុលភាពរបស់​ប្រជាជន​កម្ពុជា​។”

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានបេសកកម្មជំរុញការអភិវឌ្ឍ និងឧស្សាហូបនីយកម្មនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ក្នុងការលើក​កម្ពស់​ភាពប្រកួត​ប្រជែង​វិស័យ​កម្មន្តសាល ក្រសួងបាននិងកំពុងជំរុញការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ដើម្បី​សម្រួលដល់ការធ្វើសមាហរណកម្មក្រុមហ៊ុនក្នុងស្រុកទៅក្នុងខ្សែច្រវាក់​តម្លៃសាកល ព្រមទាំងគំនិតផ្តួចផ្តើមដូចជាការអភិវឌ្ឍតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និង​មធ្យម​ជាដើម។ តាម​រយៈ​​​កិច្ចខិតខំប្រឹងប្រែងទាំងនេះ ក្រសួងមានគោលដៅកាត់បន្ថយការពឹងផ្អែកលើការនាំចូល ជំរុញការបង្កើត​ការ​ងារ និងរួមចំណែកដល់ការកសាងខឿនសេដ្ឋកិច្ច ដែលកាន់តែមានភាពធន់ និរន្តរភាព និងបរិយាបន្ន សម្រាប់​​កម្ពុជា។

កម្មវិធី CAPRED របស់រដ្ឋាភិបាលអូស្ត្រាលី លើកកម្ពស់គំនិតផ្តួចផ្តើមទាំងនេះ ដោយផ្តល់ការគាំទ្រផ្នែកគោល​នយោបាយ និងជំនួយចាំបាច់ក្នុងវិស័យសំខាន់ៗ រួមមានការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ហេដ្ឋារចនា សម្ព័ន្ធគុណភាពជាតិ និងការលើកកម្ពស់សមភាពយេនឌ័រជាដើម។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក