ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Ronaldo សំដែងការដឹងគុណពិសេសចំពោះ Sir Alex ក្រោយផ្ទេរមក​​ Man United

អង់គ្លេស៖ Cristiano Ronaldo បានប្រកាសនៅលើបណ្តាញសង្គមរបស់គេ អំពីការផ្លាស់ប្តូរទៅចូលរួមជាមួយក្លិបបិសាចក្រហម Manchester United ខណៈគេបានអះអាងថាទីនេះគឺជាទីកន្លែងដែលសាកសមបំផុត និងជាកន្លែងដែលគេគួរទៅ ហើយចំពោះការត្រឡប់ទៅវិញនេះ គេបានសំដែងនូវការគោរយ៉ាងជ្រាលជ្រៅ ជូនទៅកាន់លោក Sir Alex Ferguson។

គួរឱ្យដឹងថា ក្លិបបិសាចក្រហម Manchester United បានប្រកាសពីការព្រមព្រៀងផ្ទេរខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo មកកាន់ក្របខណ្ឌ English Premier League សាជាថ្មី ខណៈការធ្វើតេស្តសុខភាពបានបញ្ចប់រួចរាល់ ពោលគឺ Ronaldo នឹងអាចបង្ហាញខ្លួនបានជាមួយ Manchester United សម្រាប់ការប្រកួតផ្លូវការ ចាប់ពីខែកញ្ញានេះតទៅ ក្រោយចប់ភារកិច្ចជម្រុះ World Cup ជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់។

សាររបស់ Ronaldo លើបណ្តាញសង្គម Instagram ​បានសរសេរថា៖ "មនុស្សគ្រប់គ្នាដែលបានស្គាល់ខ្ញុំ​ បានដឹងអំពីក្តីស្រលាញ់ដែលគ្មានថ្ងៃបញ្ចប់របស់ខ្ញុំមកលើ Manchester United។ រយៈពេលដែលខ្ញុំប្រកបអាជីពនៅទីនេះ វាពិតជាពេលវេលាដ៏អស្ចារ្យបំផុត ហើយរាល់សមិទ្ធិផលទាំងអស់កន្លងមក នឹងត្រូវបានកត់ត្រាលើទំព័រមាស និងជាការចងចាំដែលមិនអាចបំភ្លេចបានក្នុងប្រវត្តិសាស្រ្តនេះ។ វាហាក់ដូចជាក្តីសុបិន្តក្លាយជាការពិត ព្រោះគ្រប់ពេលដែលខ្ញុំត្រឡប់មកទល់នឹង Man United មិនថាជាគូប្រជែងនោះទេ ខ្ញុំតែងតែទទួលបានអារម្មណ៍គោរព និងស្រលាញ់ពីអ្នកគាំទ្រក្នុងកីឡដ្ឋាន"។ ក្នុងសំណេរនោះដដែល ម្ចាស់ Ballon D'or ៥សម័យខាងលើបានបន្តថា៖ "ពានលីគ, ពាន Cup, ការកោះហៅចូលក្រុមជម្រើសជាតិ, ពាន Champions League រួមទាំងស្បែកជើងមាសដំបូងបង្អស់ សុទ្ធតែបានកើតចេញពីទំនាក់ទំនងដ៏ពិសេសរវាងខ្ញុំ និងក្លិបបិសាចក្រហម។ ប្រវត្តិសាស្រ្តធ្លាប់បានសរសេររួចហើយ ហើយប្រវត្តិសាស្រ្តនឹងត្រូវកត់ត្រាទុកសាជាថ្មីម្តងទៀត! សារនេះសូមផ្ញើជូនជាពិសេសសម្រាប់ Sir Alex Ferguson"

ក្នុងសារនោះ Cristiano Ronaldo ក៏ត្រូវបានក្លិប Manchester United ឆ្លើយតបវិញថា៖ "ស្វាគមន៍មកផ្ទះវិញ! Cristiano"។ គួរបញ្ជាក់ថា បើមិនមានការប្រែ​ប្រួលណាមួយទេនោះ Ronaldo នឹងអាចបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូងសម្រាប់ Manchester United ទទួលស្វាគមន៍ Newcastle United នាថ្ងៃទី១១ ខែកញ្ញា នាកីឡដ្ឋាន Old Trafford៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក