ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ផ្ញើសារលិខិតគោរពជូនពរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសមង្គលនៃពិធីចម្រើនអាយុវឌ្ឍនមង្គលគម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ

ភ្នំពេញ៖ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ព្រមទាំងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីនៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ សូមសម្តែងនូវការអបអរសាទរ ប្រកបដោយមនោសញ្ចេតនារីករាយ និងសូមសម្តែងនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបចម្រើនអាយុវឌ្ឍនមង្គលរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ក្នុងជន្មាយុ គម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ ដែលនឹងចូលមកដល់នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។

ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានៃខួបចម្រើនអាយុវឌ្ឍនមង្គលនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវ កតញ្ញូតាធម៌ និងការគោរពស្ញប់ស្ញែងដ៏ជ្រាលជ្រៅជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ដែលមាន គុណបំណាច់យ៉ាងធំធេងចំពោះ “ជាតិ សាសនា ព្រះមហាក្សត្រ” ជាពិសេស សម្ដេច កន្លងមក បានខិតខំប្រឹងប្រែងលះបង់យកអស់ទាំងកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការចូលរួមចំណែកការពារ រាជបល្ល័ង្គ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ, ការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី, ព្រមទាំង ការចូលរួមចំណែកដឹកនាំប្រជាជាតិកម្ពុជាកន្លងមក ឱ្យទទួលបាននូវសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ និង ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ក្រោមមគ្គទេសក៍ដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន “បិតាស្ថាបនិកសន្តិភាពរបស់កម្ពុជា”។

ឆ្លៀតក្នុងឱកាសដ៏សិរីមង្គលប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ គុណកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សាការពារ ប្រទានពរជ័យ បវរសួស្តីជ័យមង្គល និងវិបុលសុខគ្រប់ប្រការជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងបុត្រធីតា ចៅប្រុសចៅស្រី សូមសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក