ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក ភូមិថាំ វីឆាយ៉ាឆៃ នឹងទទួលតំណែងជានាយករដ្ឋមន្រ្តីចាំផ្ទះនៃរដ្ឋាភិបាលថៃ

ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) ត្រូវបានតុលាការធម្មនុញ្ញសម្រេចដកចេញពីតំណែងនៅថ្ងៃពុធ ទី១៤ ខែសីហានេះ ទាក់ទងនឹងការបំពានក្រមសីលធម៌ក្នុងការតែងតាំងអតីតមេធាវីដែលធ្លាប់ជាប់ពន្ធនាគារមួយរូបឱ្យក្លាយជាសមាជិកនៃគណៈរដ្ឋមន្រ្តីរបស់លោក។

ក្រោយការបណ្ដេញលោក ស្រេតថា ថាវីស៊ីន ចេញពីតំណែង គណៈរដ្ឋមន្រ្តីថៃនឹងត្រូវដឹកនាំដោយរដ្ឋមន្ត្រីពាណិជ្ជកម្ម លោក ភូមិថាំ វីឆាយ៉ាឆៃ (Phumtham Wechayachai) ក្នុងនាមជានាយករដ្ឋមន្រ្តីចាំផ្ទះ ឬជានាយករដ្ឋមន្ត្រី​ស្តីទី។ គណបក្សនានាត្រូវតែសម្រេចចិត្តថានឹងតែងតាំងនរណាជាបេក្ខភាពនាយករដ្ឋមន្រ្តី ដោយផ្អែកលើបញ្ជីបេក្ខជនដែលត្រូវបានផ្តល់ការទុកចិត្តមុនឆ្នាំ២០២៣។

ប្រធានសភានឹងកោះប្រជុំបន្ទាន់មួយសម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ក៏ប៉ុន្តែច្បាប់មិនបានកំណត់រយៈពេលជាក់លាក់នៃការកោះ​ប្រជុំ​សភាដើម្បី​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីនោះ​ទេ ដែលមានន័យថាការបោះ​ឆ្នោត​ជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីអាចត្រូវបានអូសបន្លាយពេលយូរឬឆាប់ ផ្អែកទៅលើការចរចានយោបាយជាក់ស្ដែង។ គួរបញ្ជាក់ថា ដើម្បីបានទទួលការទុកចិត្ត និងជ្រើសតាំងជានាយករដ្ឋមន្ត្រី បេក្ខជនឈរឈ្មោះត្រូវការការគាំទ្រពីសមាជិកសភាជាន់ទាបចំនួនពាក់កណ្តាលនៃសមាជិកសភាសរុបចំនួន ៤៩៣នាក់ ដែលស្មើនឹង ២៤៧សំឡេង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក