ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

តារារ៉េបកម្ពុជា វណ្ណដា៖ «វត្តមានខ្ញុំសម្ដែងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅនៅបារាំង គឺជាឱកាសអាចថាមួយជីវិតមានតែម្ដង​ និងជាកិត្តិយសដ៏ធំធេងសម្រាប់ជាតិខ្មែរទាំងមូល»

ភ្នំពេញ៖ តារាចម្រៀងរ៉េបដ៏ល្បីរបស់កម្ពុជា លោក ម៉ាន់ វណ្ណដា បានត្រឡប់ដល់ប្រទេសកម្ពុជាវិញហើយ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ដោយទទួលបានការសាទរពីមហាជន ជាពិសេសថ្នាក់ដឹកនាំ គឺលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ដែលបានទៅទទួលតារាចម្រៀងរូបនេះ ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយផ្ទាល់តែម្ដង។ គ្រាន់តែមកដល់កម្ពុជាភ្លាមលោក វណ្ណដា បានថ្លែងថា ការបង្ហាញវត្តមានក្នុងការសម្ដែង ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ នៅប្រទេសបារាំង គឺពិតជាមានមោទនភាពមែនទែនសម្រាប់លោកផ្ទាល់ សម្រាប់ប្រជាជន និងជាកិត្តិយសដ៏ធំធេងសម្រាប់ជាតិខ្មែរទាំងមូល។

ទន្ទឹមជាមួយដំណើរមកដល់មាតុភូមិ ជាមួយការសាទរភ្លូកទឹកភ្លូកដីនេះដែរ តារារ៉េប វណ្ណដា បានបង្ហាញមោទនភាពជាខ្លាំង ដ្បិតលោកមិនអាចឆ្លើយលម្អិតពីដំណើរទៅចូលរួមក៏ដោយ។ វណ្ណដា និយាយថា «ខ្ញុំអត់អាចនិយាយពីចំណុចនេះបាន តែខ្ញុំអាចនិយាយពីការនាំយកទង់ជាតិខ្មែរ ក៏ដូចជានាំយកភាសាខ្មែរ ហើយយើងពិតជាមានមោទនភាពមែនទែន ក្នុងការបានទៅសម្ដែងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ នៅប្រទេសបារាំង។ ខ្ញុំអត់ដឹងថា តើប៉ុន្មានឆ្នាំមានម្ដងទេ ពីព្រោះនេះគឺជាឱកាសអាចថាមួយជីវិតមានតែម្ដងទេ។ ដូច្នេះគឺមោទនភាពមែនទែនសម្រាប់ខ្ញុំផ្ទាល់ សម្រាប់ប្រជាជន និងប្រទេសរបស់យើង គឺខ្ញុំគិតថានេះគឺភាពឈ្នះដ៏ធំមួយ។ ខ្ញុំសង្ឃឹមថានឹងមានអ្វីភ្ញាក់ផ្អើល (Surprise) បន្ដទៀត»

ជាមួយគ្នានេះដែរតារាចម្រៀង វណ្ណដា ក៏បានសម្ដែងនូវការអរគុណចំពោះប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា លោកបណ្ឌិត ថោង ខុន, លោក វ៉ាត់ ចំរើន និងពុកម៉ែបងប្អូនអ្នកគាំទ្រ ដែលបានអបអរសាទរ និងទទួលស្វាគមន៍រូបលោក ជាមួយនឹងសមិទ្ធផលដែល វណ្ណដា បានចាត់ទុកជាជ័យជម្នះថ្មីមួយទៀត សម្រាប់ប្រទេសកម្ពុជា។ តាមរយៈសមិទ្ធផលនេះដែរ វណ្ណដា បានបញ្ជាក់ថា មិនត្រឹមតែជាមោទនភាពផ្ទាល់ខ្លួននោះទេ គឺជាមោទនភាពជាតិទាំងមូល ហើយក៏សង្ឃឹមថា សិល្បករខ្មែរផ្សេងៗ ទាំងអ្នកបានសម្ដែង ឬមិនទាន់បានសម្ដែង នឹងអាចមានវត្តមានដូចខ្លួនដែរនៅថ្ងៃអនាគត។

តារារ៉េប វណ្ណដា បានបន្ថែមថា «ខ្ញុំផ្ទាល់ វណ្ណដា ខ្ញុំសូមថ្លែងអំណរគុណសម្ដេចពុក ក៏ដូចជាសម្ដេចធិបតី ខ្ញុំឃើញលោក Post គឺសម្តេចទាំងពីរ លោកពិតជាមានមោទនភាពមែនទែនសម្រាប់ការសម្ដែងមួយនេះ។ ខ្ញុំសូមជូនពរសម្ដេចពុក ក៏ដូចជាសម្ដេចធិបតី សូមប្រកបដោយសុខភាពល្អ សំណាងល្អ និងសង្ឃឹមថា នឹងមានជោគជ័យជាច្រើន សម្រាប់ប្រទេសជាតិកម្ពុជាបន្ដទៀត»

ដោយឡែកលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) បានថ្លែងបន្ថែមថា «ពិតណាស់! វត្តមាន ក្មួយ វណ្ណដា ក្នុងពិធីបិទកីឡាអូឡាំពិកនេះ បានធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងដល់ចលនាអូឡាំពិកពិភពលោក ពិសេសចលនាអូឡាំពិកកម្ពុជាយើង។ ខ្ញុំគិតថា នេះជាចលករមួយដ៏ធំសម្រាប់ឲ្យយុវជនយើង ពិសេសតារាចម្រៀងរ៉េប ព្រោះតន្ដ្រីរ៉េបនេះ គឺជាចំណង់ចំណូលចិត្តរបស់យុវជនយើងបច្ចុប្បន្ន ស្របពេលព្រឹត្តិការណ៍អូឡាំពិក លើកទី៣៣ ឆ្នាំនេះ ម្ចាស់ផ្ទះបានរៀបចំបន្ថែមឲ្យមានប្រភេទកីឡា ដែលមាននិន្នាការយុវជនជាច្រើន ដូចជា Break Dance ដែលជាកីឡាកំពុងពេញនិយមសម្រាប់យុវវ័យ ក៏ដូចជាសិល្បៈចម្រៀងរ៉េបនេះ ដែលជាចំណង់ចំណូលចិត្តដ៏ធំរបស់យុវជនផងដែរ»

លោកទេសរដ្ឋមន្ដ្រី ថោង ខុន បន្ដថា នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅនៅបារាំង គឺប្រទេសបារាំងបានធ្វើរឿងធំៗពីរផ្ដល់កិត្តិយសដល់កម្ពុជា។ រឿងទី១-ទោះបីអត្តពលិកកម្ពុជា មានចំនួនតិច តែត្រូវបានម្ចាស់ផ្ទះផ្តល់អាទិភាព ជូនទូកមួយដាច់ដោយឡែកមិនជិះលាយឡំជាមួយប្រទេសផ្សេង ក្នុងពិធីដង្ហែពិធីបើកព្រឹត្តិការណ៍។ ទី២-វត្តមានរបស់តារារ៉េបកម្ពុជា វណ្ណដា ជាមហាកិត្តិយស ដែលបារាំងផ្តល់ជូនកម្ពុជា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍ ដែលឧស្សាហកម្មតន្ត្រីនៅមានកម្រិតនៅឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក