ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកឧបនាយករដ្ឋមន្ត្រីការបរទេស នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

ភ្នំពេញ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៩ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅខេត្តឈៀងម៉ៃ តបតាមការអញ្ជើញរបស់ លោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ។

កិច្ចប្រជុំក្រោមមូលបទ “ឆ្ពោះទៅកាន់សហគមន៍មេគង្គ-ឡានឆាង ប្រកបដោយសុវត្ថិភាព និងស្អាតជាងមុន” នឹងផ្តល់នូវកាលានុវត្តភាពសម្រាប់រដ្ឋមន្ត្រីការបរទេសដើម្បីពិភាក្សាពីវឌ្ឍនភាព ដែលសម្រេចបានក្រោមយន្តការកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រួមមានការអនុវត្តនូវលទ្ធផល ដ៏សំខាន់ៗនៃកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ កាលពីខែធ្នូ ឆ្នាំ ២០២៣ ការរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាន ព្រមទាំងការស្វែងរកវិធីឱ្យកាន់តែ ប្រសើរឡើង ដោយផ្អែកលើផែនការសកម្មភាព ៥ឆ្នាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣-២០២៧) ក្នុងការជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីផ្តល់ផលប្រយោជន៍ ដល់ប្រជាជននៅក្នុងអនុតំបន់មេគង្គទាំងមូល។

ក្នុងពេលស្នាក់នៅខេត្តឈៀងម៉ៃ លោកឧបនាយករដ្ឋមន្ត្រី ព្រមទាំងរដ្ឋមន្ត្រីការបរទេស ដទៃទៀតនឹងចូលជួបសម្តែងការគួរសមជាមួយ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រថៃ។ លោកឧបនាយករដ្ឋមន្ត្រី ក៏គ្រោងនឹងមានជំនួបទ្វេភាគីដោយឡែកពីគ្នាផងដែរជាមួយរដ្ឋមន្ត្រីការបរទេសដទៃទៀត សំដៅពង្រឹងបន្ថែមនូវទំនាក់ទំនងក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក