ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្រ្តីថៃអាចត្រូវតុលាការធម្មនុញ្ញបណ្ដេញចេញពីតំណែងជុំវិញករណីតែងតាំងអតីតទណ្ឌិតឱ្យកាន់តំណែងក្នុងគណៈរដ្ឋមន្រ្តី

ថៃ៖ ក្រុមចម្រុះនៅក្នុងរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សភឿថៃកំពុងស្ថិតក្នុងការពិចារណា និងពិភាក្សារកផែនការឆ្លើយតបទៅនឹងសេចក្ដីសម្រេចរបស់តុលាការធម្មនុញ្ញ ដែលនឹងសម្រេចអំពីតំណែងនាយករដ្ឋមន្រ្តី ស្រីថា ថាវីស៊ីន (Srettha Thavisin)។ គួរឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី Srettha អាចប្រឈមនឹងការបណ្ដេញចេញពីតំណែង ជុំវិញករណីដែលលោកបានតែងតាំងអតីតទណ្ឌិត លោក ភិឈិត ឈឿនបាន (Pichit Chuenban) ជារដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រីថៃ។

បើតាមការលើកឡើងពីឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ភុំថាំ វីឆាយ៉ាឆៃ (Phumtham Wechayachai) បានបញ្ជាក់ថា គណបក្ស និងតំណាងចម្រុះបានបើកកិច្ចប្រជុំប្រចាំខែនៅវិមានរដ្ឋាភិបាលកាលពីថ្ងៃចន្ទកន្លងទៅ ប៉ុន្តែលោកអះអាងថា"វាគ្រាន់តែជាការពិភាក្សាធម្មតាប៉ុណ្ណោះ ដែលយើងនឹងពិភាក្សាអំពីការងាររបស់រដ្ឋាភិបាល បញ្ហាប្រឈម និងឧបសគ្គនានា ដើម្បីអាចស្វែងរកដំណោះស្រាយសមស្របមួយ"។

លោក Phumtham ដែលជាអ្នកនាំពាក្យរដ្ឋាភិបាលផងនោះបញ្ជាក់ថា៖ "យើង (រដ្ឋាភិបាល) នៅមិនទាន់មានការរៀបចំផែនការត្រៀមអ្វីឡើយ ដោយទុកឱ្យតុលាការធ្វើការដោយឯករាជ្យ ហើយយើងត្រូវគោរពលើសេចក្ដីសម្រេចរបស់តុលាការ"។ រដ្ឋមន្ត្រីពាណិជ្ជកម្មរូបនេះបញ្ជាក់ថា រដ្ឋាភិបាលមិនមានសេណារីយ៉ូណាមួយត្រៀមទុកនៅឡើយ ប្រសិនបើនាយករដ្ឋមន្ត្រីត្រូវបានបណ្ដេញចេញពីតំណែង។ 

សូមបញ្ជាក់ថា ញត្តិដែលស្នើឱ្យមានការបណ្តេញលោក Srettha ចេញពីតំណែងនាយករដ្ឋមន្ត្រីត្រូវបានដាក់កាលពីខែឧសភា ដោយក្រុមអតីតសមាជិកព្រឹទ្ធសភាចំនួន ៤០នាក់ ដែលបាននិយាយថាលោក Pichit មិនគួរត្រូវបានពិចារណាសម្រាប់តំណែងរដ្ឋមន្ត្រីនេះឡើយ សូមបញ្ជាក់ផងដែរថា លោក Pichit ត្រូវបានផ្តន្ទាទោសពីបទ បំពានតុលាការដោយប៉ុនប៉ងសូកប៉ាន់មន្ត្រីតុលាការកំពូលក្នុងឆ្នាំ២០០៨ ដែលលោកជាអ្នកតំណាងឱ្យអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) ក្នុងសំណុំរឿងដីធ្លីដ៏ចម្រូងចម្រាសមួយ៕

លោក ភិឈិត ឈឿនបាន (Pichit Chuenban)

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក