ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រសម្រាប់ថ្នាក់ដឹកនាំ និងប្រធានអង្គភាពនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ លោក ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រសម្រាប់ថ្នាក់ដឹកនាំ និងប្រធានអង្គភាព នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារធ្វើតេស្តរកសារធាតុញៀន និងការសហការចូលរួមរបស់ថ្នាក់ដឹកនាំ និងប្រធានអង្គភាព ដែលបានស្ម័គ្រចិត្តចូលរួមធ្វើតេស្តនេះ ស្របតាមបទបញ្ជាយ៉ាងម៉ុងម៉ាត់លេខ០១ បប របស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំលេខ០០១ សណន របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ក្នុងពិធីដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងជាង ២0០នាក់ លោករដ្ឋមន្ត្រីបានថ្លែងថា ការធ្វើតេស្តរកសារធាតុញៀនពិតជាមានសារៈសំខាន់ណាស់ សម្រាប់បង្ហាញពីភាពស្អាតស្អំ និងភាពជាគំរូសម្រាប់មន្រ្តីរាជការគ្រប់រូប ដើម្បីក្រើនរម្លឹក និងជំរុញឱ្យមន្ត្រីទាំងអស់ កុំប៉ះពាល់ កុំប្រើប្រាស់ និងចៀសឆ្ងាយពីគ្រឿងញៀន។

ជាយន្តការបន្ទាប់ លោករដ្ឋមន្រ្តី បានពន្យល់និងណែនាំដល់ក្រុមការងារធ្វើតេស្តសារធាតុញៀនឱ្យយកចិត្តទុកដាក់សហការទៅតាមអង្គភាពនីមួយៗ ដោយអនុវត្តការធ្វើតេស្តនេះឱ្យបានម៉ឺងម៉ាត់ ច្បាស់លាស់ និងមានប្រសិទ្ធភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងជំរុញការផ្សព្វផ្សាយពីការចៀសឆ្ងាយពីគ្រឿងញៀន ស្របតាមទិសស្លោក «និយាយថាទេ ចំពោះគ្រឿងញៀន»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក