ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សហរដ្ឋអាមេរិកស្នើឱ្យតួកគី និងបណ្ដាសម្ព័ន្ធមិត្តបញ្ចុះបញ្ចូលអ៊ីរ៉ង់ឱ្យបន្ថយភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ា

អន្តរជាតិ៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសតួកគីនិយាយថា សហរដ្ឋអាមេរិកកំពុងស្នើឱ្យតួកគី និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្តផ្សេងទៀតដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ បញ្ចុះបញ្ចូលទៅកាន់ប្រទេសនេះឱ្យបន្ថយភាពតានតឹងដែលកំពុងកើតមាននៅមជ្ឈិមបូព៌ា។ លោកឯកអគ្គរដ្ឋទូតអាមេរិក Jeff Flake ថ្លែងបែបនេះស្របពេលដែលភាពតានតឹងកំពុងកើតមានឡើង ហើយអ៊ីរ៉ង់អាចនឹងបើកការវាយប្រហារនាពេលខាងមុខ ក្រោយហេតុការណ៍ធ្វើឃាតលើមេដឹកនាំក្រុមសកម្មប្រយុទ្ធហេសបូឡា និងហាម៉ាស។ 

សូមបញ្ជាក់ថា លោក Ismail Haniyeh មេដឹកនាំនយោបាយនៃក្រុមហាម៉ាសដែលគាំទ្រដោយអ៊ីរ៉ង់ ត្រូវបានគេធ្វើឃាតនៅក្នុងរដ្ឋធានី Tehran របស់អ៊ីរ៉ង់ផ្ទាល់កាលពីថ្ងៃទី៣១ ខែកក្កដាកន្លងទៅ ដែលបង្កឱ្យមានការគំរាមថានឹងសងសឹកដោយអ៊ីរ៉ង់ទៅលើអ៊ីស្រាអែលដែលកំពុងជាប់ដៃប្រយុទ្ធជាមួយក្រុមហាម៉ាសប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា។ អ៊ីរ៉ង់បានទម្លាក់កំហុសនៃការធ្វើឃាតមេដឹកនាំក្រុមសកម្មប្រយុទ្ធហាម៉ាសទៅលើអ៊ីស្រាអែល ខណៈអ៊ីស្រាអែលមិនបានចេញមុខទទួលខុសត្រូវលើហេតុការណ៍នេះឡើយ។ 

ក្នុងកិច្ចពិភាក្សាជាមួយអ្នកសារព័ត៌មាននៅឯទីក្រុងអ៊ីស្តង់ប៊ុល លោក Jeff Flake ថ្លែងថា៖ "យើងស្នើឱ្យសម្ព័ន្ធមិត្តរបស់យើងទាំងអស់ ជាពិសេសតួកគីផ្ទាល់ដែលមានទំនាក់ទំនង ព្យាយាមជជែកសម្រុះសម្រួលជាមួយអ៊ីរ៉ង់ទៅលើភាពតានតឹងដែលកំពុងកើតមានឡើង"។ 

ទំនាក់ទំនងរវាងអាមេរិក និងតួកគីហាក់ស្ថិតក្នុងស្ថានភាពមិនសូវល្អប្រសើរឡើយនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយសារអាមេរិកបានចងសម្ព័ន្ធភាពជាមួយក្រុមឧទ្ទាម Kurds របស់ស៊ីរីដែលតួកគីបានចាត់ទុកជាភេរវករ ក៏ដូចជាភាពចម្រូងចម្រាស់ដែលកើតមានដោយតួកគីបានទិញយកប្រព័ន្ធការពារដែនអាកាស S-400 របស់រុស្សី បណ្ដាលឱ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម និងការដកតួកគីចេញពីកម្មវិធីយន្តហោះចម្បាំង F-35 ជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក