ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អធិការដ្ឋានរដ្ឋបាលជលផលចតុមុខ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះបង្រ្កាបបទល្មើសនេសាទស្បៃមុង នៅខេត្តកណ្តាល

កណ្តាល៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ មន្ត្រីអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ បានសហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពស្រុកពញាឮ ដោយមានការចូលរួមពីខណ្ឌរដ្ឋបាលជលផលកណ្ដាល ផ្នែករដ្ឋបាលជលផលបាសាក់ សង្កាត់រដ្ឋបាលជលផលពញាឮ អធិការដ្ឋានស្រុកពញាឮ កងរាជអាវុធហត្ថស្រុកពញាឮ និងក្រុមអ្នកស្ទូចត្រី ចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទស្បៃមុង នៅក្នុងភូមិសាស្ត្រក្នុងខេត្តកណ្តាល។

ប្រតិបត្តិការនេះ ប្រើប្រាស់កម្លាំងសរុប ចំនួន៥៥នាក់ និងមធ្យោបាយកាណូត ចំនួន៥គ្រឿង ដោយបង្រ្កាបបាននូវបទល្មើសនេសាទលូស្បៃមុងសរុប ៤៥មាត់ របាំងស្បៃមុង ២ ៣០០ម៉ែត្រ បង្គោលចម្រឹង ៤៧០ដើម និងកូនត្រីចម្រុះចំនួន ៧០គីឡូក្រាម ស្ថិតនៅក្នុងភូមិព្រែកតាទែន ឃុំព្រែកតាទែន និងភូមិកំពង់ក្រសាំង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។

ឧបករណ៍នេសាទខុសច្បាប់ខាងលើ ត្រូវបានដុតបំផ្លាញចោល។ ចំណែកកូនត្រីចម្រុះត្រូវបានចាក់លែងចូលក្នុងដែនធម្មជាតិវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក