ភ្នំពេញ ៖ បន្ទាប់ពីមានចុះផ្សាយព័ត៌មានមិនពិតនៅលើទំព័រហ្វេសបុករបស់សារព័ត៌មានក្នុងស្រុកមួយ ដែលបានផ្សាយថា "ឯឧ ដួង ដារ៉ា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យបងប្អូន ទូទាំងប្រទេស បរិច្ចាកថវិការ ម្នាក់ 1$ ជូន រាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារកូវីដ១៩"។ ភ្លាមៗបន្ទាប់ពីបានឃើញព័ត៌មានមិនពិតនេះផ្សព្វផ្សាយក្នុងបណ្តាញសង្គមរួចមក នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការសម្តេចតេជោ លោក ដួង ដារ៉ា បានចេញមកបដិសេធលើការចុះផ្សាយទាំងស្រុង។
លោក ដួង ដារ៉ា បានប្រាប់មកអង្គភាព E-ARTS ថានេះគឺជាព័ត៌មានមិនពិត "FAKE NEWS" ព្រោះ ៣ម៉ោងមុនលោកមិនបានបង្ហោះខ្លឹមសារបែបនោះទេ។ លោក ដួង ដារ៉ា បានបញ្ជាក់ថាលោកមិនបានធ្វើការអំពាវនាវដូចការចុះផ្សាយនោះទេ។
យ៉ាងណាមិញ លោក ដួង ដារ៉ា ក៏បានបង្ហើបប្រាប់ផងដែលថា ចាងហ្វាងសារព័ត៌មានក្នុងស្រុកដែលសុំមិនបញ្ចេញឈ្មោះខាងលើ សុំពេលវេលាលោកបន្តិចដើម្បីស្រាវជ្រាវករណីនេះ ក្រែងជាការ hack account៕