ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មន្ត្រីស៊ើបអង្កេតសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ បានសហការជាមួយ មន្ត្រីសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ នឹងអាជ្ញាធរដែនដីចុះត្រួតពិនិត្យទំនិញក្នុងរថយន្តមួយគ្រឿងស្ថិតក្នុងស្រុកភ្នំស្រួច

កំពង់ស្ពឺ: យោងតាមប្រកាសអន្តរក្រសួងលេខ ៥៧៤ សហវ.ប្រក ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ស្ដីពីកិច្ចសហការរវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ មន្ត្រីស៊ើបអង្កេតសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ បានសហការជាមួយមន្ត្រីសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ និងអាជ្ញាធរដែនដី ដែលមានលោកអភិបាល នៃគណៈអភិបាលស្រុកភ្នំស្រួច បានចុះត្រួតពិនិត្យទំនិញក្នុងរថយន្តម៉ាកJMCមួយគ្រឿង ដែលដឹកជញ្ជូនគោលដៅពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុដែលស្ថិតនៅបណ្តោយផ្លូវល្បឿនលឿន ត្រង់ចំណុច ភូមិសំបូរ ឃុំតាំងស្យា ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបើកបរក្រឡាបលើផ្លូវល្បឿនលឿនក្នុងយប់ថ្ងៃអាទិត្យទី១១ ខែសីហា ឆ្នាំ២០២៤ សាខាគយនិងរដ្ឋាករ បានផ្ទេរទំនិញយកទុកនៅក្នុងសាខាគយនិងរដ្ឋាករ។ បន្ទាប់មកមន្រ្តី បានចុះត្រួតពិនិត្យយ៉ាងម៉ត់ចត់ទៅលើមុខទំនិញដូចខាងក្រោមរួមមាន៖​​ ពងត្រីបង្កក ប្រហិតសាច់មាន់ប្រឡាក់ម្ស ប្រហិតSHENGLONG ប្រហិតបន្ទះសាច់មាន់ប្រឡាក់ម្សៅ សាច់មាន់ចង្កាក់ប្រឡាក់គ្រឿង ឈាមទា ពោះគោ ព្រុយត្រីសាម៉ុន កន្ទុយជ្រូក សាច់មាន់ សាច់គោ ក្រលៀនគោ ពោះវៀនជ្រូក និងឆ្អឹងជំនីជ្រូក ដែលក្នុងមានចំនួនសរុបចំនួន ៤៣៨កេស ស្មើនឹង ៦តោន និង១៩៩គីឡូក្រាម។ ជាលទ្ធផលមន្រ្តីយើងបានរកឃើញថា ទំនិញគ្មានវិញ្ញាបនបត្របញ្ជាក់គុណភាពនៃប្រទេសនាំចូលនិងនាំចេញ និងការវេចខ្ចប់ការដឹកជញ្ជូន និងជាទំនិញមិនមានប្រភពច្បាស់លាស់ និងដោយម្ចាស់រត់ចោលអត់ព្រមចូលខ្លួនដោះស្រាយ។

ចំពោះទំនិញទាំងអស់នោះមន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធបានធ្វើការដកហូតនិងកម្ទេចចោលទៅតាមនីតិវិធី ជៀសវាងប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក