ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចិន​ជំរុញ​ឲ្យ​មាន​ការ​បន្ធូរបន្ថយភាពតានតឹង ខណៈ​អ៊ុយក្រែន​ជ្រើសរើសបើកការវាយប្រហារចូលក្នុងទឹកដីរុស្សី

អន្តរជាតិ៖ នៅថ្ងៃទី១២ ខែសីហានេះ ចិនបានជំរុញ​ឱ្យ​ភាគី​ទាំងអស់​ក្នុង​សង្គ្រាម​អ៊ុយក្រែន​បន្ធូរបន្ថយ​ភាព​តានតឹង ខណៈ​កម្លាំង​របស់រដ្ឋាភិបាល​ទីក្រុង Kyiv បាន​ទម្លុះ​ចូល​ជ្រៅ​ទៅក្នុង​តំបន់​ព្រំដែន Kursk របស់រុស្សី។ សូមបញ្ជាក់ថា ទីក្រុង Kyiv បានដាក់ពង្រាយកងទ័ពរាប់ពាន់នាក់ទៅក្នុងប្រតិបត្តិការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលទៅលើរុស្សី ដោយចាប់យកគំនិតផ្តួចផ្តើមលើសមរភូមិដែលរុស្សីធ្លាប់មានប្រៀបជាច្រើនខែកន្លងមក។ 

ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែននៅពេលនេះ រដ្ឋាភិបាលទីក្រុងប៉េកាំងបានជំរុញឱ្យភាគីទាំងអស់អនុវត្តតាម "គោលការណ៍ធំៗចំនួនបីសម្រាប់ការកាត់បន្ថយស្ថានការណ៍តានតឹង"។ បើតាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសចិនបញ្ជាក់ថា គោលការណ៍សំខាន់ៗចំនួន ៣ នេះរួមមាន "គ្មានការពង្រីកសមរភូមិសង្គ្រាមបន្ថែម, គ្មានការបង្កើនការវាយប្រហារ និងពុំមានការបញ្ឆេះភ្លើងដោយភាគីណាមួយឡើយ"។ 

សេចក្ដីថ្លែងការណ៍នេះបញ្ជាក់ថា ចិននឹងបន្តរក្សាការប្រាស្រ័យទាក់ទងជាមួយសហគមន៍អន្តរជាតិ និងដើរតួនាទីជាអ្នកស្ថាបនាដើម្បីលើកកម្ពស់ដំណោះស្រាយនយោបាយចំពោះវិបត្តិដែលកំពុងកើតមាននេះ។ គួរឱ្យដឹងថា ក្នុងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ជានិច្ចកាលចិនតែងតែបង្ហាញគោលជំហរអព្យាក្រឹត្យ ហើយអះអាងថាខ្លួនពុំបានបញ្ជូនជំនួយផ្នែកសង្គ្រាមទៅឱ្យភាគីណាមួយឡើយ ផ្ទុយពីអ្វីដែលសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចកំពុងធ្វើ។ 

យ៉ាងណាមិញ ក្នុងនាមជាសម្ព័ន្ធមិត្តដ៏សំខាន់ និងជិតស្និទ្ធទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់រុស្សី ចិនតែងត្រូវបានសមាជិករបស់អង្គការណាតូចាត់ទុកថាជាអ្នកដែលមានឥទ្ធិពលលើការសម្រេចចិត្តក្នុងសង្គ្រាមរុស្សី អ៊ុយក្រែន ហើយជាក់ស្ដែងចិនមិនធ្លាប់បង្ហាញការថ្កោលទោសទៅលើបញ្ហាសង្គ្រាមនេះទៅកាន់រុស្សីឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក