ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បុរសមានពិការភាពម្នាក់បំផ្ទុះគ្រាប់បែកសម្លាប់ខ្លួននៅក្នុងខ្ទម សង្ស័យតូចចិត្តនិងខ្លួនពិការដើរមិនរួចគ្មានប្រពន្ធគ្មានកូន

បន្ទាយមានជ័យ: បុរសមានពិការភាពម្នាក់បានបំផ្ទុះគ្រាប់បែកធ្វើអត្តឃាត់សម្លាប់ខ្លួនឯងនៅក្នុងខ្ទមស្លាប់យ៉ាងអាណោចអាធម័។ ករណីបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតកើតឡើងកាលវេលាម៉ោង៤:១០នាទីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅភូមិរង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោក ប៉ិក គឹមហ៊ាក់ អធិការស្តីទីស្រុកភ្នំស្រុក បានឲ្យដឹងថាជនររងគ្រោះឈ្មោះ ម៉ី កូត ភេទប្រុស អាយុ៥៤ឆ្នាំ ជនរងគ្រោះធ្លាក់ខ្លួនឈឺពិការដើរមិនរួចជាង១០ឆ្នាំមកហើយ (អតីតធ្លាប់បានធ្វើជាទាហាន) រស់នៅតែម្នាក់ឯងគ្មានប្រពន្ធកូន។ ក្រោយពីកើតមានករណីបំផ្ទុះគ្រាប់បែកធ្វើអត្តឃាត កម្លាំងនគរបាលបានបង្កើតក្រុមការងារហ៊ុព័ទ្ធកន្លែងកើតហេតុ និងក្រុមការងារចុះធ្វើកោសល្យវិច្ច័យ ដែលមានសមាសភាពចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សួន សុត្ថារ័ត្ន បានឲ្យថាតាមការត្រួតពិនិត្យ ឃើញវត្ថុតាងមាននៅនឹងកន្លែងកើតហេតុរួមមាន គម្របគ្រាប់បែកមានពណ៍ខៀវម៉ាក (មីនី) ចំនួន០១, កន្លាស់គ្រាប់បែកធ្វើពីដែកមូលចំនួន០១ និងខ្លួនសពមានស្នាមរបួសជាច្រើនកន្លែង។

ផ្អែកលើការពិនិត្យយ៉ាងល្អិតល្អន់ និងយកចិត្តទុកដាក់របស់មន្រ្ដីជំនាញ និងការសន្និដ្ឋានរបស់លោកគ្រូពេទ្យកោសល្យវិច្ច័យបញ្ជាក់ថាឈ្មោះ ម៉ី កូត បានបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតសម្លាប់ខ្លួន ពិតប្រាកដមែន មិនមែនជាករណីឃាតកម្មទេ។ ហើយការធ្វើអត្តឃាតខ្លួននេះសង្ស័យតូចចិត្តនឹងខ្លួនមានពិការភាពយូរឆ្នាំរស់នៅម្នាក់ឯង។ មួយវិញទៀតគ្រាប់បែកដែលធ្វើអត្តឃាតនោះសង្ស័យគាត់លាក់ទុកកាលពីធ្វើទាហាន មកម្លេះដោយគ្មានអ្នកណាបានដឹង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក