ខេត្តព្រះសីហនុ៖ បើតាមប្រភពពីសារព័ត៌មានបានឱ្យដឹងថា នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីរថភ្លើងដាច់ទូរក្រឡាប់ដោយខ្លួនឯង នៅចំណុចភូមិសាស្រ្តឃុំសំរុង ស្រុកព្រៃនប់ នៅវេលាម៉ោង ០៥ និង១០នាទីល្ងាច ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ លើផ្លូវរថភ្លើង ក្បែរចំណុចចំណតរថភ្លើងវាលរេញ ស្ថិតនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅពេលដែលរថភ្លើងធ្វើដំណើរមកដល់ចំណុចខាងលើ ជាទីតាំងដែលមានស្ថានភាពផ្លូវចុះចំណត គួបផ្សំនឹងរថភ្លើងមានល្បឿនលឿនផង ពេលមកដល់ចំណុចផ្លូវកោង បណ្ដាលឲ្យធ្លាក់ទៅខាងស្ដាំ រួចក៏បានដាច់ទូររថភ្លើងពាក់កណ្ដាល។ ដោយឡែក ក្បាលរថភ្លើងដែលមិនទាន់អស់ល្បឿន បានបន្តទៅមុខពីកន្លែងកើតហេតុប្រហែល៤០០ម៉ែត្រ ទើបរថភ្លើងឈប់តែម្ដង ។
ករណីគ្រោះថ្នាក់ផ្លូវដែកខាងលើនេះមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ គ្រាន់តែមានការខូចខាតផ្លូវដែកមួយចំនួន និងធ្លាក់ទូរកុងតឺន័រ ចំនួន០៤ទូ៕
ប្រភព៖ LENG BUNNY