ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតាជំរុញឱ្យមានកិច្ចចរចាបន្ទាន់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅថ្ងៃទី១៥ ខែសីហា

អន្តរជាតិ៖ មេដឹកនាំនៃសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតានៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានអំពាវនាវឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស់ជួបចរចាគ្នានៅថ្ងៃទី១៥ ខែសីហាខាងមុខ ដើម្បីឈានដល់ជជែកពិភាក្សាបញ្ចប់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំង។ ប្រទេសទាំងបីដែលបានព្យាយាមយ៉ាងសស្រាក់សស្រាំលើការជម្រុញឱ្យមានបទឈប់បាញ់បានបង្ហើបថា កិច្ចពិភាក្សារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់អាចនឹងធ្វើឡើងនៅឯទីក្រុងគែរ ប្រទេសអេហ្ស៊ីប ឬទីក្រុងដូហា ប្រទេសកាតា។ 

ប្រភពដដែលអះអាងថា គ្រប់បែបយ៉ាងនៃកិច្ចព្រមព្រៀងនេះត្រូវបានដាក់លើតុរួចរាល់ហើយ នៅឡើយតែព័ត៌មានលម្អិតអំពីការអនុវត្តកិច្ចព្រមព្រៀងនេះប៉ុណ្ណោះ។ មេដឹកនាំនៃប្រទេសដែលជំរុញឱ្យមានបទឈប់បាញ់នេះលើកឡើងថា "មិនមានពេលវេលាបន្ថែមទៀតដើម្បីខ្ជះខ្ជាយ ឬត្រូវការលេសពីភាគីណាមួយសម្រាប់ដើម្បីពន្យារពេលបន្ថែមទៀតទេ។ វាគួរតែដល់ពេលហើយដែលត្រូវដោះលែងចំណាប់ខ្មាំង ចាប់ផ្តើមអនុវត្តបទឈប់បាញ់ និងអនុវត្តកិច្ចព្រមព្រៀងនេះ"

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និយាយថា ភាគីអ្នកចរចារបស់អ៊ីស្រាអែលនឹងមានវត្តមានចូលរួម ក្នុងគោលបំណងបញ្ចប់​សេចក្តី​លម្អិត ​និងផែនការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ក្នុងក្របខ័ណ្ឌបទឈប់បាញ់នេះ។ ដោយឡែក ក្រុមសកម្មប្រយុទ្ធហាម៉ាសនៅមិនទាន់មានការឆ្លើយតបណាមួយជុំវិញការលើកឡើងនេះឡើយ។ 

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់មេដឹកនាំនៃប្រទេសទាំងបីនេះបានធ្វើឡើង ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ផ្តើមកិច្ចចរចាលើបទឈប់់បាញ់ឱ្យឆាប់លេចចេញជារូបរាង ដោយសារការបារម្ភថាអាចនឹងមានការកើនឡើងបន្ថែមនៃជម្លោះ និងភាពតានតឹងនៅក្នុងតំបន់ ជាពិសេសពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមានការធ្វើឃាតសមាជិកជាន់ខ្ពស់នៃក្រុមសកម្មប្រយុទ្ធហាម៉ាស (Hamas) និងហេស៍បូឡា (Hezbollah)។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកមួយរូបថ្លែងថា គេគ្មានការរំពឹងទុកទេថាកិច្ចព្រមព្រៀងនេះនឹងត្រូវបានចុះហត្ថលេខានៅសប្តាហ៍ក្រោយ ដោយសារបញ្ហាធ្ងន់ធ្ងរជាច្រើនដែលបានកើតឡើងជាបន្តបន្ទាប់រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក