ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | តំណាងកុងស៊ុលនៃប្រទេសស៊ីប នាំយកថវិកា និងសំភារៈសិក្សាមួយចំនួន ផ្តល់ជូនសាលាដូង ភ្នំគិរីរម្យ | អាជ្ញាធរជាតិអប្សរា៖​ ការផ្តល់ចំណីជាប្រចាំ...បានផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក | កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សម្រេចបាន ២៩% | អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងរដ្ឋបាលខេត្តកណ្តាល​ បានសហការគ្នាដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ​ ជូនប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ «គ្មានផែនការផ្លាស់ប្តូររដ្ឋមន្ត្រីទេ» ចំពេលមានពាក្យចចាមអារ៉ាម | បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ​របស់យើង ហើយបាននិងកំពុងក្លាយ​ជាចលករក្នុងការផ្តល់ផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា | សម្តេចតេជោ ហ៊ុន សែន បញ្ចេញព័ត៌មានលោក សេង សារី ជុំវិញការចោទប្រកាន់ និងភក្តីភាពនយោបាយ | សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោកបណ្ឌិត សាយ សំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ |

គណៈមេធាវីបង្ហាញសមាសភាពបេក្ខភាពឈរឈ្មោះជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី១៥

ភ្នំពេញ៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងដល់សមាជិក-សមាជិកានៃគណៈមេធាវីឱ្យបានជ្រាបថា កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាគណៈមេធាវី បានប្រជុំ និងបានចេញសេចក្តីសម្រេចលេខ៥៧៩/សសគម/២៤ ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ដោយទទួលស្គាល់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី អាណត្តិទី១៥ (២០២៤-២០២៦) ចំនួន៥ (ប្រាំ)រូប ដែលមានឈ្មោះនិងលំដាប់លេខរៀងក្នុងសន្លឹកឆ្នោតដូចតទៅ៖

១. មេធាវី សាំង វណ្ណៈ អត្តលេខ ៣៥៧ លេខរៀងទី១នៃសន្លឹកឆ្នោត។

២. មេធាវី សេង រួចហ៊ុន អត្តលេខ ២៧៣ លេខរៀងទី២នៃសន្លឹកឆ្នោត។

៣-មេធាវី ព្រហ្ម វិចិត្រអក្ខរា អត្តលេខ ៥៧៦ លេខរៀងទី៣នៃសន្លឹកឆ្នោត។

៤-មេធាវី សេក សោភ័ណ អត្តលេខ ៨១៧ លេខរៀងទី៤នៃសន្លឹកឆ្នោត។

៥-មេធាវី រុន រ័ត្នវាសនា អត្តលេខ ១៣២១ លេខរៀងទី៥នៃសន្លឹកឆ្នោត។

សូមបញ្ជាក់ថា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានគណៈមេធាវី អាណត្តិទី១៥ (២០២៤-២០២៦) និងសមាជិកក្រុមប្រឹក្សា គណៈមេធាវីអាណត្តិទី១១ (២០២៤-២០២៧) នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក