ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លីគបាល់ទាត់នារីកម្ពុជា លុបចោលកា​​រប្រកួតក្រោយឈានដល់វគ្គផ្តាច់ព្រ័ត្រ

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសលុបចោលព្រឹត្តិការណ៍ប្រកួតបាល់ទាត់ចំនួន ៣ ក្នុងឆ្នាំ២០២០កន្លងទៅ រួមមានការប្រកួតបាល់ទាត់ជើងឯកលីគនារី ជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និងជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ។ ការប្រកួតពានរង្វាន់ទាំង ៣នេះ ត្រូវបានសហព័ន្ធប្រកាសផ្អាកការប្រកួតចាប់តាំងពីកម្ពុជាបានផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

យោងតាមស្មារតីអង្គប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោយឆ្លងកាត់ការជជែក និងពិចារណាយ៉ាងម៉ត់ចត់លើសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជារហូតមកទល់បច្ចុប្បន្ន នៅមិនទាន់ធូរស្រាល បានធ្វើឲ្យប៉ះពាល់ដល់សកម្មភាពប្រមូលផ្ដុំហ្វឹកហាត់តាមក្លិប និងសាលាបាល់ទាត់តាមបណ្តារាជធានី-ខេត្ត ដែលជាមូលហេតុសំខាន់បំផុតរារាំងដល់ការប្រកួត នាំឱ្យសហព័ន្ធសម្រេចលុបចោលការប្រកួតទាំងបីកម្មវិធីនេះចោលតែម្តង។

ក្រោយការប្រកាសលុបចោលកម្មវិធីប្រកួតទាំងបីនេះ ខណៈដែលការប្រកួតជើងឯកលីគនារីបានរកឃើញបេក្ខភាពក្រុមដែលឈានឡើងដល់វគ្គផ្តាច់ព្រ័ត្រទៅហើយនោះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសម្រេចកំណត់ក្រុមទាំងពីរជាក្រុមលេខ ១ ស្ទួនតែម្តង ដោយមិនមានក្រុមជើងឯក និងជើងឯករងនោះឡើយ និងដោយឡែកការប្រកួតជម្រើសជើងឯកយុវជន U15 និង U18 ពុំមានការសម្រេចក្រុមជ័យលាភីដល់ក្រុមណាមួយឡើយ ដ្បិតពានរង្វាន់យុវជនទាំងពីរ មិនទាន់បញ្ចប់ការប្រកួតជម្រុះក្នុងពូលនោះទេ ។

គួរបញ្ជាក់ថា ក្រោយប្រកាសលុបចោលការប្រកួតពានរង្វាន់ទាំងបីនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានអះអាងតាមបណ្តាញសង្គមថា សហព័ន្ធក៏កំពុងសិក្សា និងពិចារណាសម្រាប់លទ្ធភាពរៀបចំការប្រកួតសម្រាប់រដូវកាលថ្មីផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក