ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមាជិកសភាថៃនៃអតីតគណបក្សឆ្ពោះទៅមុខបានប្រមូលផ្តុំគ្នាចូលរួម "គណបក្សប្រជាជន" ទើបបង្កើតថ្មី

ថៃ៖ គណបក្ស ឆ្ពោះទៅមុខ ឬ Move Forward ដែលត្រូវបានទើបត្រូវបានរំលាយដោយអំណាចសេចក្ដីសម្រេចនៃតុលាការធម្មនុញ្ញ បានប្រកាសប្រមូលផ្តុំគ្នា និងបង្កើតគណបក្សថ្មីមួយមានឈ្មោះថា គណបក្សប្រជាជន People's Party ដែលនឹងក្លាយជាគណបក្សដ៏ធំបំផុតនៅក្នុងសភា ដោយបានសន្យាថានឹងជំរុញនូវភាពរីកចម្រើនបន្តពីមេដឹកនាំអតីតគណបក្សមុនរបស់ខ្លួន។ 

គណបក្ស Move Forward ដែលបានឈ្នះអាសនៈភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតថ្នាក់ជាតិកាលពីឆ្នាំ២០២៣ កន្លងទៅ ត្រូវបានតុលាការធម្មនុញ្ញថៃប្រកាសរំលាយចោលកាលពីថ្ងៃពុធកន្លងទៅ ពាក់ព័ន្ធនឹងករណីផែនការក្នុងការធ្វើវិសោធនកម្មច្បាប់ការពារអង្គព្រះមហាក្សត្រ ដែលអាចនឹងឈានដល់ការបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

សមាជិកសភានៃគណបក្ស Move Forward ទាំង ១៤៣នាក់ដែលមិនរងបំរាមនយោបាយពីសេចក្ដីសម្រេចរបស់តុលាការ បានប្រកាសចូលរួមជាមួយគណបក្សថ្មីដែលដឹកនាំដោយ Natthaphong Ruengpanyawut ជាអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុនកម្មវិធី Cloud មួយដែលបានចូលរួមជាមួយគណបក្ស Move Forward កាលពីឆ្នាំ២០១៩។ លោក Natthaphong បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា "យើងនឹងបន្តនូវគោលនយោបាយរបស់គណបក្ស Move Forward ហើយបេសកកម្មសម្រាប់ខ្ញុំ និងគណបក្សថ្មីទាំងមូលគឺការបង្កើតរដ្ឋាភិបាលសម្រាប់ការផ្លាស់ប្តូរនៅឆ្នាំ២០២៧"។

គួរបញ្ជាក់ថា ការប្រកាសរំលាយគណបក្សនេះពីសំណាក់តុលាការធម្មនុញ្ញថៃ បានទទួលរងនូវការរិះគន់យ៉ាងខ្លាំងក្លាពីសំណាក់សហរដ្ឋអាមេរិក អង់គ្លេស និងសហភាពអឺរ៉ុប៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក