សម្តេចអគ្គមហាពញាចក្រី មានជំនឿមុតមាំថា បេសកកម្មការទូតរបស់លោក វ៉ាង វិនពីង នឹងជំរុញមិត្តភាពដែកថែបកម្ពុជា-ចិន ឱ្យចេញជាលទ្ឋផលដល់ប្រទេសទាំងច្រើនថែមទៀត
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានកិត្តិ យសគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤បានអនុញ្ញាតឱ្យលោក វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរា ជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា។
សម្តេចបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកឯកអគ្គរដ្ឋទូត ដែលទើបទទួលបានបេសកកម្មថ្មីនៅកម្ពុជា និងបានអបអរសាទរខួប៦៦ឆ្នាំ នៃការបង្កើតចំណងទំនាក់ទំនងការទូតរវាងកម្ពុជា -ចិន។ សម្តេចមានប្រសាសន៍លើកឡើងថា៖ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន មានការរីកចម្រើនយ៉ាងខ្លាំង ពីដៃគូយុទ្ធសាស្រ្ត ទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពដែកថែប រួមគ្នាកសាងសហគមន៍វាសនារួម ប្រកប ដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ព្រមទាំងវានបង្តើតនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រថែមទៀតផង។
សម្តេចបង្ហាញនូវជំនឿថា បេសកកម្មរបស់ លោក វ៉ាង វិនពីង និងជំរុញឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងរឹងមាំនិងមានលទ្ឋផល ដល់ប្រទេសទាំងច្រើនថែមទៀត ។
លោក វ៉ាង វិនពីង បានថ្លែងអំណរគុណចំពោះសម្តេច ដែលអនុញ្ញាតឱ្យលោកបានចូលជួបសម្តែងការគួរសមនាពេលនេះ និងបានលើកសរសើរសម្តេច ដែលមានសុខភាពយ៉ាងរឹងមាំ។
លោកបន្តលើកឡើងថា ៖ចំណងមិត្តភាពកម្ពុជា- ចិន ដែលកសាងឡើងដោយថ្នាក់ដឹកនាំជំនាន់មុន មានដូចជាសម្តេចព្រះនរោត្តមស៊ីហនុ និងឯកឧត្តម ម៉ៅ សេទុង ត្រូវបន្តលើកកម្ពស់ជាបន្តបន្ទាប់ រហូតថ្នាក់ដឹកនាំសព្វថ្ងៃ និងសម្រេចបាននូវមិត្ត ភាពដែកថែបយ៉ាងរឹងមាំ។ លោក មានមោទនភាពដែលទទួលបានភារកិច្ចថ្មីនៅកម្ពុជា ព្រមទាំងបានចូលរួមពិធី សម្ពោធដាក់ឱ្យប្រើប្រាស់មហាវិថីស៊ីជិនពីង ដែលសមិទ្ធផលនេះបង្ហាញពីទំនាក់ទំនងពិសេសសម្រាប់ប្រទេសទាំងបពីរ។ លោកបានប្តេជ្ញាចិត្តថា និងបន្តជំរុញលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ឱ្យកាន់ តែរឹងមាំថែមទៀត។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអរគុណចំពោះមិត្តចិន ដែលតែងតែគាំទ្រកម្ពុជា ក្នុងការជ្រើសរើសមាគ៌ាអភិ វឌ្ឍស្របតាមលក្ខខណ្ឌជាតិ និងបន្តផ្តល់ជំនួយជាច្រើន ដែលមិនត្រឹមតែជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាប៉ុណ្ណោះទេ ថែម ទាំងជួយពង្រឹងដល់ឯករាជភាពរបស់កម្ពុជាថែមទៀតផង។ ចំពោះកម្ពុជា តែង តែប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ និងគាំទ្រនូវគំនិតផ្តួចផ្តើម ព្រមទាំងតួនាទីកាន់តែសំខាន់របស់មិត្តចិនក្នុងកិច្ចការតំបន់ និងសកល។
សម្តេចបានបង្ហាញការគាំទ្រចំពោះកិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិ យោគ រវាងប្រទេសទាំងពីរ ដែលមានការរីកចម្រើនយ៉ាងខ្លាំង ដែលប្រទេសចិនគឺជាដៃគូរពាណិជ្ជកម្ម និងប្រភពវិនិយោគធំបំផុតរបស់កម្ពុជា។
ចំពោះកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរសម្តេចបានកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការប្រពៃណីដែលមានការរីកចម្រើនយ៉ាងខ្លាំង តាមរយៈអនុស្សរណៈយោគយល់ស្តីពីការផ្លាស់ប្តូរនិងកិច្ចសហ ប្រតិបត្តិការ ដែលទទួលបានលទ្ធផលជាបន្តបន្ទាប់។ សម្តេចចាត់ទុកកិច្ចសហ ប្រតិបត្តិការគណបក្សទាំងពីរជាស្នូល ដោយថ្នាក់ដឹកនាំទាំងពីរបានបន្តប្រាស្រ័យទាក់ទងគ្នា ផ្លាស់ប្តូរទស្សនកិច្ច និងគាំទ្រគ្នាទៅវិញទៅមកនៅគ្រប់វេទិការតំបន់ និងអន្តរជាតិ។ ឆ្លៀតក្នុងឱកាសនេះ សម្តេចសំណូមពរមិត្តចិន ជួយអភិវឌ្ឍមូល ធនមនុស្សនៅកម្ពុជា វិស័យកីឡា សុខភាពសាធារណៈ និងបណ្តុះបណ្តាលអ្នកនយោបាយវ័យក្មេងនៅកម្ពុជាជាដើម។
ជាកាឆ្លើយតប លោកឯកអគ្គរដ្ឋទូតបានអរគុណចំពោះកម្ពជា ដែលតែងតែគាំទ្រចិន និងប្តេជ្ញាចិត្តក្នុងការជួយដល់កម្ពុជាសម្រេចបាននូវគោលដៅឆ្នាំ២០៥០ តាម រយៈការជួយអភិវឌ្ឍធនធានមនុស្ស និងអភិបាលកិច្ច ការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានជាអាទិ៍វិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ការលើកកម្ពស់ជីវភាពប្រជាជន និងការបង្កើនកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរផងដែរ។
លោកបន្តថា ប្រទេសទាំងពីរកម្ពុជា-ចិន កំពុងមានទំនាក់ទំនង និងកិច្ចសហប្រតិ បត្តិការជាមួយគ្នាយ៉ាងរឹងមាំដូចដែក ថែប ក្នុងបរិបទនៃការប្រឈមទៅនិងវិបត្តិភូមិសាស្រនយោបាយក្នុងពេលបច្ចុប្បន្ន។ ដូចនេះប្រទេសទាំងពីរបានប្តេជ្ញា បន្តគាំ ទ្រគ្នាទៅវិញទៅមក ដោយផ្តោតលើផល ប្រយោជន៍រួម។ លោកឯកអគ្គរដ្ឋទូត បានចាត់ទុកប្រទេសកម្ពុជានិងចិនជាស្ថាបនិក នៃសន្តិភាពដូចគ្នា ដោយកម្ពុជាបានអនុវត្ត យ៉ាងជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ របស់ខ្លួន ហើយចិនក៏បានប្រកាន់ខ្ជាប់នូវសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ- ឈ្នះ ផងដែរ។
សម្តេចជូនពរដល់ លោកឯកអគ្គរដ្ឋទូត ទទួលបានជោគជ័យក្នុងបេសកកម្មកាទូតដ៏ឧត្តុង្គឧត្តមនៅកម្ពុជា៕
ប្រភព: CNC