BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃពុធ ទី១ ខែកញ្ញា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤៥៥ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៨០ករណី ខណៈអ្នកជំងឺ ៣២៨នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១៣នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃពុធ ទី១ ខែកញ្ញា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃពុធនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៩៣,៥១០នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ១,៩១៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៨៩,១១៤នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៥,២៣២ករណី៕