ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្សព្វផ្សាយឱកាសការងារ រាប់ម៉ឺនកន្លែងជូនដល់និស្សិតនៅសាកលវិទ្យាល័យធំៗចំនួន៤ នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈមជ្ឈមណ្ឌលការងារចល័ត នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ បានចុះផ្សព្វផ្សាយឱកាសការងាររ៉ាប់ម៉ឺនកន្លែងដល់និស្សិតនៅសាកលវិទ្យាល័យធំៗចំនួន៤ នៅរាជធានីភ្នំពេញ។ សាកលវិទ្យាល័យធំៗទាំងនោះរួមមានសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) , សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បះ (RUFA) , សាកលវិទ្យាល័យអន្តរជាតិ ( IU) និងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា(PUC)។

លោក ជិន ខិ អនុប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា មជ្ឈមណ្ឌលចល័តរបស់យើងបានចុះទៅដល់គ្រប់ទីកន្លែង មិនត្រឹមតែនៅតាមសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញនោះទេ ទីតាំងសាធារណៈផ្សេងៗទៀតក៏យើងទៅដល់ដែរ។ លោក ជិន ខិ បញ្ជាក់បន្ថែមថា តាមរយៈការផ្សព្វផ្សាយពីឱកាសការងារទៅដល់ទីកន្លែងនេះ យើងមើលឃើញថាមានការចាប់អារម្មណ៍ជាច្រើនពីសំណាក់យុវជន សិស្ស និស្សិត ក៏ដូចជាអ្នកកំពុងស្វែងរកការងារធ្វើ ឬអ្នកមានបំណងចង់ផ្លាស់ប្តូការងារ។ លើសពីនេះទៀត យើងក៏ទទួលបានការសាកសួរព័ត៌មានអំពីឱកាសការងារក្នុងវិស័យផ្សេងៗជាច្រើនផងដែរ។

លោកបានឱ្យដឹងទៀតថា ក្រៅពីការងារចុះផ្សព្វផ្សាយពីឱកាសការងារដល់ទីតាំងផ្ទាល់នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក៏នឹងបន្តរៀបចំវេទិកាការងារ ពិព័រណ៍ការងារ និងកិច្ចសម្ភាសការងារជាប្រចាំ ដើម្បីបង្កើតជាកន្លែងជួបជុំគ្នាដោយងាយស្រួលរវាងអ្នកស្វែងរកការងារធ្វើ និងនិយោជកដែលកំពុងត្រូវការជ្រើសរើសបុគ្គលិកអាចពិភាក្សា និងស្វែងយល់អំពីតម្រូវការជំនាញ នៅក្នុងទីផ្សារការងារ ដែលកំពុងមានតម្រូវការនាពេលបច្ចុប្បន្នផងដែរ។

ការចុះផ្សព្វផ្សាយនេះធ្វើឡើងតាមរយៈមជ្ឈមណ្ឌលចល័តនេះ ដែលនេះគឺជាយន្តការបន្តសកម្មភាពផ្សព្វផ្សាយឱកាសការងារនៅតាមសាកលវិទ្យាល័យនានា ដើម្បីផ្តល់ព័ត៌មានអំពីទីផ្សារការងារ និងនាំយកឱកាសការងារឱ្យខិតជិតដល់យុវជន សិស្ស និស្សិត សាធារណជនទូទៅ ក្នុងគោលបំណងបង្កើនលទ្ធភាពនៃការទទួលបានព័ត៌មានការងារ និងឱកាសការងារកាន់តែឆាប់រហ័ស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក