ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោករដ្ឋមន្ដ្រី ឌិត ទីណា ទទួលជួបពិភាក្សាការងារអំពីជីវម៉ាស (Biomass) ជាមួយលោកស្រី Rebekah Bell នាយកអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំប្រទេសកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបពិភាក្សាការងារអំពីជីវម៉ាស (Biomass) ជាមួយលោកស្រី Rebekah Bell នាយកអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំប្រទេសកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានស្តាប់ការធ្វើបទបង្ហាញអំពីជីវម៉ាស (Biomass) ដែលអាចទទួលបានពីប្រភពផ្សេងៗ ដូចជា រុក្ខជាតិ កាកសំណល់សត្វ ដំណាំកសិកម្ម និងសំណល់ឧស្សាហកម្ម ហើយជាធម្មតាត្រូវបានបំប្លែងទៅជីវឧស្ម័ន និងជីវឥន្ធនៈ។

យ៉ាងណាមិញ លោករដ្ឋមន្រ្តី បានណែនាំឱ្យក្រុមការងារសហការពិនិត្យគម្រោងនេះជាមួយគ្នាទៅតាមលទ្ធភាពដែលអាចធ្វើបាន និងប្រើប្រាស់នូវអ្វីដែលមានស្រាប់ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យមានការសិក្សាបន្ថែមពីទីតាំង និងយុទ្ធសាស្រ្តក្នុងការអនុវត្តគម្រោងនេះ ឱ្យមានផលចំនេញសេដ្ឋកិច្ច៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក