ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS៖ ជប៉ុនជួបហេតុការណ៍រញ្ជួយដីកម្រិត ៧.១ រ៉ិចទ័រ និងព្រមានពីរលកយក្សស៊ូណាមិ

ជប៉ុន៖ ទីភ្នាក់ងារ៣ស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៧.១រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូងប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហានេះ ខណៈទីភ្នាក់ងារ​ឧតុនិយម​ក្នុង​តំបន់​បាន​ព្រមាន​អំពី រលក​យក្ស​ស៊ូណាមិ​បាន​វាយប្រហារ​តំបន់​ឆ្នេរ​ភាគ​ខាងត្បូង​ប្រទេស​។

ទីភ្នាក់ងារអាមេរិក USGS និយាយថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង ៤ និង៤២ល្ងាច ចេញពីកោះ Kyushu ក្នុងជម្រៅប្រមាណ ២៥គីឡូម៉ែត្រ។

ពីដំបូង ទីភ្នាក់ងារ USGS បានរាយការណ៍ថាមានការរញ្ជួយដីខ្លាំងចំនួនពីរដែលមានកម្រិត ៦.៩ និង ៧.១ រិចទ័រ ប៉ុន្តែក្រោយមកបានកែតម្រូវវិញថាមានការរញ្ជួយដីកើតឡើងតែមួយលើកប៉ុណ្ណោះ។

ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) ក៏បានរាយការណ៍ពីការរញ្ជួយដីមួយដែលមានកម្រិត ៧.១រ៉ិចទ័រផងដែរ។ JMA បានឱ្យដឹងតាមរយៈបណ្ដាញសង្គម X ថា "រលកយក្សស៊ូណាមិអាចនឹងងវាយប្រហារផ្ទួនៗ”។ មិនត្រឹមតែប៉ុណ្ណោះក៏បានណែនាំពលរដ្ឋ សូមកុំចូលទៅក្នុងសមុទ្រ ឬចូលទៅជិតឆ្នេរសមុទ្រ រហូតដល់បញ្ចប់ការព្រមានអំពីរលកយក្សស៊ូណាមិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក