ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក Biden និងលោកស្រី Harris ព្រមានពីការគំរាមកំហែងរបស់លោក Trump ចំពោះលទ្ធិប្រជាធិបតេយ្យអាម៉េរិក

អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃពុធម្សិលមិញនេះថា លោកមិនមានទំនុកចិត្តថា លោក ដូណាល់ ត្រាំ (Donald Trump) នឹងទទួលយកលទ្ធផលនៃការបោះឆ្នោតដោយសន្តិវិធីទេប្រសិនបើលោកចាញ់ឆ្នោត ខណៈបេក្ខភាពប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស (Kamala Harris) និយាយថា ប្រសិនបើលោក Trump ឈ្នះឆ្នោតនឹងនាំឱ្យមានការដឹកនាំប្រទេសដោយគ្មានច្បាប់ទម្លាប់លើសេរីភាពរបស់ប្រជាជនអាម៉េរិក។ 

គួរបញ្ជាក់ថា លោក Trump ធ្លាប់ទទួលរងការចោទប្រកាន់អំពីការលួចបន្លំក្នុងការបោះឆ្នោតឆ្នាំ២០២០ ដែលលោកមិនទទួលស្គាល់បរាជ័យនេះឡើយ ជាងនេះទៅទៀត លោកក៏មានជាប់ពាក់ព័ន្ធនឹងបទល្មើសជុំវិញគម្រោងលុយដែលគេអះអាងថា លោកបានបោកប្រាស់អ្នកគាំទ្រកាលពីឆ្នាំ២០១៦។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ត្រូវបានគេចោទប្រកាន់ជុំវិញបញ្ហានៃការវាយប្រហារលើវិមានកាពីតូល ក៏ដូចជាហេតុការណ៍ហិង្សាដែលមានការប៉ះទង្គិចបណ្ដាលឱ្យប៉ូលិសជាង ១០០នាក់រងរបួសទៀតផង។ 

ការថ្លែងរបស់ប្រធានាធិបតីអាម៉េរិកបែបនេះធ្វើឡើងក្រោយពេលដែលលោកស្រី Harris បានលើកឡើងនូវសេណារីយ៉ូមួយចំនួនដែលអាចកើតមាន ប្រសិនបើអតីតប្រធានាធិបតីអាម៉េរិកវ័យ ៧៨ឆ្នាំរូបនេះឈ្នះឆ្នោតសាជាថ្មី។ ថ្លែងទៅកាន់ហ្វូងមនុស្សនៅទីក្រុង Eau Claire រដ្ឋ Wisconsin លោកស្រី Harris បានថ្លែងសារមួយចំនួនទៅកាន់លោក Trump ជាពិសេសគឺការការផ្តន្ទាទោសលើអំពើឧក្រិដ្ឋកម្មរបស់លោក និងបានអះអាងទៀតថាអាណត្តិជាប្រធានាធិបតីលើកទី២ របស់លោក Trump នឹងក្លាយជាគ្រោះមហន្តរាយសម្រាប់អាម៉េរិក។ លោកស្រី Kamala Harris ថែមទាំងលើកឡើងថា លោក Donald Trump អាចនឹងក្លាយជាជនផ្តាច់ការនាថ្ងៃណាមួយក្នុងពេលអនាគត។ 

ដោយឡែក នៅក្នុងសុន្ទរកថារបស់លោកស្រី Kamala Harris នៅឯទីក្រុង Detroit ឯណោះវិញ លោកស្រីបានហៅខ្លួនឯង និងលោក Tim Walz ដែលជាបេក្ខភាពអនុប្រធានាធិបតីរបស់លោកស្រី ថាជា "អ្នកចម្បាំងដ៏រីករាយ" នៅក្នុងសមរភូមិឆ្ពោះទៅកាន់សេតវិមានទៀតផង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក