ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ជំនួបលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនាយកប្រតិបត្តិអង្គការ Gavi នៅសាធារណៈរដ្ឋប្រជាមានិតឡាវ

ទីក្រុងវៀងចន្ទន៍៖ នៅក្នុងអំឡុងពេលបំពេញបេសកកម្មចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រីវេជ្ជបណ្ឌិត Sania Nishatar នាយកប្រតិបត្តិអង្គការ និងប្រតិភូ Gavi, the Vaccine Alliance និងប្រតិភូ នៅសាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។

ក្នុងជំនួបនេះ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជាបានថ្លែងអំណរគុណចំពោះការគាំទ្រជាបន្តបន្ទាប់របស់ Gavi ដល់ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០០១។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ Gavi ដែលបានប្តេជ្ញាបន្តគាំទ្រពង្រឹងកម្មវិធីជាតិផ្តល់ថ្នាំបង្ការរបស់កម្ពុជា តាមរយៈគម្រោង Gavi-FPP សម្រាប់រយៈពេល ៥ ឆ្នាំ(២០២៣ ដល់ ២០២៧)បន្ថែម ដែលការគាំទ្រថ្មីនេះរបស់ Gavi ផ្តោតលើគ្រប់ទារក/កុមារ និងសហគមន៍ងាយរងគ្រោះ។

សូមបញ្ជាក់ថា ការចាក់ថ្នាំបង្ការ គឺជាសេវាកម្មសំខាន់មួយ និងជាវិធានការបង្ការដ៏មានប្រសិទ្ធភាពបំផុតមួយ ដើម្បីការពារអាយុជីវិតប្រជាជនកម្ពុជា។ កម្មវិធីជាតិផ្តល់ថ្នាំបង្ការ សម្រេចបាននូវសមិទ្ធផលជាច្រើន ដែលរួមចំណែកដល់ការកាត់បន្ថយអត្រាមរណភាពមាតា និងទារកក្នុងប្រទេស។កម្ពុជារក្សាបាននូវស្ថានភាពគ្មានជំងឺស្វិតដៃជើងតាំងពីឆ្នាំ ២០០០ ការលុបបំបាត់តេតាណូសមាតា និងទារកតាំងពីឆ្នាំ ២០១៥ ហើយក្រសួងសុខាភិបាលកម្ពុជាប្តេជ្ញារក្សាសមិទ្ធផលទាំងនេះបន្តទៅមុខទៀត។  

ក្រោមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាលបានដាក់គោលដៅធានានូវជីវិតមានសុខភាពល្អ និងលើកកម្ពស់សុខុមាលភាពសម្រាប់មនុស្សគ្រប់វ័យ។ កម្មវិធីចាក់ថ្នាំបង្ការ ជាសេវាស្នូលនៃការថែទាំសុខភាពបឋម ដើម្បីសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។ ក្រសួងសុខាភិបាលនឹងបន្តកិច្ចខិតខំប្រឹងប្រែងពង្រឹងនិងពង្រីកសេវាផ្តល់ថ្នាំបង្ការដែលមានគុណភាពខ្ពស់ដល់គ្រប់សហគមន៍រួមទាំងប្រជាជនដែលមានហានិភ័យខ្ពស់។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក