
គណៈប្រតិភូគណៈកម្មការទី៦ នៃរដ្ឋសភា ចុះស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានាលើវិស័យទទួលបន្ទុករបស់គណៈកម្មការនៅខេត្តកំពត
កំពត: គណៈប្រតិភូគណៈកម្មការទី៦ នៃរដ្ឋសភា ដឹកនាំដោយលោក អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ ព្រមទាំង អនុប្រធាន លេខាធិការ និងសមាជិក សមាជិកាគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ បានជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពតដឹកនាំដោយ លោកបណ្ឌិត ម៉ៅ ធនិន គណៈភិបាល និងជាអភិបាលខេត្តកំពតលោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត នៅសាលាខេត្តកំពត។
ក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្ត លោក អង្គ វង្ស វឌ្ឍានា បានមានប្រសាសន៍ថា បេសកកម្មរបស់គណៈកម្មការទី៦ មកកាន់ខេត្តកំពត នាពេលនេះ គឺដើម្បីសិក្សាស្វែងយល់ និងប្រមូលព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ ដោយផ្ដោតលើវឌ្ឍនភាពការងារ ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងបញ្ហាប្រឈមរបស់ខេត្ត ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចដែលទទួលខុសត្រូវរបស់គណ:កម្មការនៅក្នុងខេត្ត ដើម្បីរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដែលត្រូវជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាឱ្យមានប្រសិទ្ធភាពខ្ពស់។
លោក បណ្ឌិត ម៉ៅ ធនិនអភិបាលខេត្តកំពត បានមានប្រសាសថាក្នុងនាមក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្តខិតខំព្យាយាមអនុវត្តអោយបានសម្រេចជោគជ័យស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តជាធរមាន និងគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋ្ឋសភាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានកំណត់ចក្ខុវិស័យច្បាស់លាស់ក្នុងការប្រែក្លាយកម្ពួជាឣោយទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
លោកបានបន្តថា រដ្ឋ្ឋបាលបានអនុវត្តតាមគោលនយោបាយ និងយន្តការច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជាដែលរដ្ឋសភាបានអនុម័តដាក់អោយអនុវត្តនិងយន្តការផ្សេងៗដែលបានដាក់ចេញបញ្ហាប្រឈម ក្តីកង្វល់សំណូមពររបស់ប្រជាពលរដ្ឋត្រូវបានយកចិត្តទុកដាក់និងជាកិច្ចការអត្ថិភាពដែលរដ្ឋបាលខេត្តបានជម្រុញលើកកម្ពស់ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការទទួលលទ្ធផលបានល្អប្រសើរ។
ដោយឡែកលោក លាង សំណាត់ បានមានប្រសាសន៍ថាសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តកំពតមានប្រធានសាលាដំបូង១រូប អនុប្រធានសាលាដំបូង៣រូប ព្រះរាជអាជ្ញា១រូប ព្រះរាជអជ្ញារង៩រូប ក្រឡាបញ្ជីតុលាការ១៧រូប ក្រឡាបញ្ជីអយ្យការ៧រូបបច្ចុប្បន្ននេះសាលាដំបូងខេត្តកំពតមានសំណុំរឿងសល់ពីមុន១២៧រឿង សំណំុរឿងថ្មី៩៤២រឿង សំណុំរឿងចាត់ការួចមានចំនួន១០១៤រឿងនិងសំណុំរឿងសល់កំពុងចាត់ការ៥៥រឿង។សាលាដំបូងខេត្តកំពតមានបញ្ហាប្រឈមខ្វះឃ្លាំងដាក់វត្ថុតាង និងសំភារៈប្រើប្រាស់សម្រាប់ធ្វើការ។
លោក អង្គ វង្ស វឌ្ឍានា បានកោតសរសើរនិងវាយតម្លៃខ្ពស់ជូនរដ្ឋបាលខេត្តកំពតនិងមន្ទីរពាក់ព័ន្ធដែលយកអស់កំម្លាំងកាយចិត្តក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការចូលរួមការអនុវត្តច្បាប់ និងលិខិតបទដ្ឋាននានាផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុុងការប្រែក្លាយប្រទេសកម្ពុជាអោយទៅជាប្រទេសនិតិរដ្ឋ។រាល់សំនូមពររបស់រដ្ឋបាលខេត្តកំពតនិងមន្ទីរពាក់ព័ន្ធឯកឧត្តមនិងធ្វើរបាយការណ៍តាមរយ:សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាចំឡងជូនទៅរដ្ឋាភិបាលដោះស្រាយជូន។