រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យតែងតាំងមុខតំណែង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ជូនវរសេនីយ៍ឯក សៀ ទីន ជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប។
សូមបញ្ជាក់ថា លោកវរសេនីយ៍ឯក សៀ ទីន ដែលពេលនេះត្រូវបានតម្លើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) មានតួនាទីជាមេបញ្ជាការរង និងជានាយសេនាធិការនៃកងអាវុធហត្ថរាជធានីភ្នំពេញ៕