ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បុរសជនជាតិវៀតណាមម្នាក់បានស្លាប់បន្ទាប់ពីមានសេចក្តីរាយការណ៍មកថា ធ្លាក់ពីអាគារ ក្នុងឆៃណាថោន ក្រុងព្រះសីហនុ

ក្រុងព្រះសីហនុ៖ មានសេចក្តីរាយការណ៍ជាបឋមមកថា មានករណីបុរសជនជាតិបរទេសម្នាក់បានស្លាប់ ដោយគេសង្ស័យថាបានលោតសម្លាប់ខ្លួនចេញពីអាគារមួយកន្លែង ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងវេលាម៉ោង០៧ និង៣០នាទី នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ នៅឆាយណាថោន អគារលេខ៨ ជាន់ទី៨ ស្ថិតនៅសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ TRAN THIEN AN ភេទប្រុស ជនជាតិវៀតណាម អាយុចន្លោះពី២៥ឆ្នាំ ដល់៣៥ឆ្នាំ សម្បុស កម្ពស់១,៧៣ម៉ែត្រ ស្លាកស្នាមពិសេសមានសាក់រូបផ្កាកូលាបពណ៌ខៀវលាយខ្មៅនៅជើងខាងឆ្វេងទាំងមូល មានសាក់រូបមៀមនៅភ្លៅខាងស្តាំ មានសាក់អក្សរវៀតណាមនៅលើប្រអប់ទ្រូង មានសាក់រូបតុក្កតានៅដៃខាងឆ្វេង មានសាក់រូបផ្កានៅដៃខាងស្តាំ។

ស្ថានភាពទូទៅកន្លែងកើតហេតុ និងសាកសព៖សពស្ថិតលើឥដ្ឋមុខអគារលេខ៨ សពផ្កាប់មុខ សពពាក់អាវយឺតកមូលពណ៌ខ្មៅមានរូបតុក្កតា ស្លៀកខោខូវប៊យជើងខ្លីត្រឹមជង្គង់ ជើងទាំងពីរអង្កុញ ដៃទាំងពីរត្រដាង។

យោងតាមការសួរបំភ្លឺសន្តិសុខបានឱ្យដឹងថា នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៥ និង០០នាទី សន្តិសុខគាត់បានលឺសំលេងផាំងដូចមានរបស់ធ្លាក់ពីលើអគារ ភ្លាមនោះសន្តិសុខគាត់ក៏បានដើរទៅត្រួតពិនិត្យមើលស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅលើដីបាត់ទៅហើយ សន្តិសុខក៏បានរាយការណ៍ប្រាប់អ្នកគ្រប់គ្រងអគារ អ្នកគ្រប់គ្រងអគារក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចអំពីរឿងហេតុនេះ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានបញ្ជាក់ថា ការស្លាប់របស់ជនរងគ្រោះគឺ បណ្ដាលមកពីការ ធ្លាក់ពីទីខ្ពស់ធ្វើឱ្យរបួសសរីរាង្គធ្ងន់ធ្ងរបណ្តាលឱ្យស្លាប់។ បច្ចុប្បន្នសាកសពត្រូវបានបញ្ជូនទៅរក្សាទុកនៅសាលកម្កល់សព នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុរងចាំសាច់ញ្ញាតិសាមុីយកទៅធ្វើបុណ្យតាមប្រពសណី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក