ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

BREAKING NEWS៖ តុលាការ​ថៃ​បញ្ជា​ឱ្យ​រំលាយ​គណបក្ស​​ឆ្ពោះទៅមុខ​ (Move Forward)

ថៃ៖ តុលាការធម្មនុញ្ញរបស់ប្រទេសថៃនៅរសៀលថ្ងៃពុធនេះបានបញ្ជាឱ្យរំលាយគណបក្សប្រឆាំង ឆ្ពោះទៅមុខ ឬ Move Forward ដោយមូលហេតុនៃការពាក់ព័ន្ធនឹងយុទ្ធនាការឃោសនាបោះឆ្នោតដែលអាចនឹងនាំឱ្យមានការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រ ដែលច្បាប់នេះបានផ្តល់ការការពាររបបរាជានិយមពីការរិះគន់នានា។

គួរបញ្ជាក់ថា តុលាការធម្មនុញ្ញទទួលបន្ទុកទៅលើសំណុំរឿងដែលពាក់ព័ន្ធនឹងការទាមទារឱ្យរំលាយគណបក្ស Move Forward ពីសំណាក់ស្ថាប័នរៀបចំការបោះឆ្នោតជាតិ ខណៈតុលាការធម្មនុញ្ញរបស់ថៃកាលពីខែមករាក៏បានចេញសេចក្ដីសម្រេចមួយដូចគ្នាថា យុទ្ធនាការឃោសនារបស់គណបក្សដែលឈ្នះឆ្នោតកាលពីឆ្នាំ២០២៣នេះ មិនស្របតាមរដ្ឋធម្មនុញ្ញ និងស្មើនឹងការបំផ្លាញប្រព័ន្ធអភិបាលកិច្ចរបស់ប្រទេសថៃដែលមានអង្គព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក