ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ហ្វីលីពីន កាណាដា សហរដ្ឋអាមេរិក និងអូស្ត្រាលីចាប់ផ្តើមសមយុទ្ធយោធារួមគ្នាលើកដំបូងបង្អស់លើសមុទ្រចិនខាងត្បូង

អន្តរជាតិ៖ កងកម្លាំងយោធានៃប្រទេសហ្វីលីពីន កាណាដា សហរដ្ឋអាមេរិក និងអូស្ត្រាលីបានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាលើកដំបូងរបស់ខ្លួននៅថ្ងៃពុធ ទី៧ ខែសីហានេះនៅលើសមុទ្រចិនខាងត្បូង ដើម្បីបង្កើនសមត្ថភាពអន្តរប្រតិបត្តិការក្នុងចំណោមកងកម្លាំងនៃបណ្ដាប្រទេសនីមួយៗ។ សមយុទ្ធរយៈពេលពីរថ្ងៃ ដែលមានការចូលរួមពីអង្គភាពកងទ័ពជើងទឹក និងទ័ពអាកាសនេះ គឺជាសមយុទ្ធលើកដំបូងបង្អស់សម្រាប់ប្រទេសទាំងបួន បន្ទាប់ពីហ្វីលីពីន និងជប៉ុនទើបនឹងបញ្ចប់សមយុទ្ធរួមគ្នាលើកដំបូងបង្អស់នៅក្នុងសមុទ្រចិនខាងត្បូងកាលពីសប្តាហ៍មុន។ 

សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តរបស់ហ្វីលីពីនបានធ្វើសមយុទ្ធស្រដៀងគ្នានេះ ជាមួយប្រទេសផ្សេងៗទៀតនៅក្នុងផ្លូវទឹកដែលមានជម្លោះនេះ ដោយបានធ្វើសមយុទ្ធជាមួយហ្វីលីពីន និងជប៉ុនកាលពីខែមិថុនាផងដែរ។ នៅក្នុងសេចក្ដីថ្លែងការណ៍រួមគ្នាមួយរវាងកងកម្លាំងយោធានៃប្រទេសទាំងបួនបញ្ជាក់ថា ខ្លួនរក្សាសិទ្ធិសេរីភាពក្នុងការធ្វើនាវាចរណ៍ និងការហោះហើរលើសមុទ្រចិនខាងត្បូងដោយបន្ថែមថា កងនាវាចរ និងកងទ័ពអាកាសនឹងធ្វើប្រតិបត្តិការរួមគ្នានៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខដែលមានចម្ងាយ ២០០ម៉ាយល៍នៃរដ្ឋាភិបាលទីក្រុងម៉ានីល ដើម្បីកែលម្អកិច្ចសហប្រតិបត្តិការ និងអន្តរប្រតិបត្តិការ។

សេចក្ដីថ្លែងការណ៍រួមនេះបញ្ជាក់ថា "យើងឈរលើជំហររួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមលើដែនសមុទ្ររួម និងគូសបញ្ជាក់ការយកចិត្តទុកដាក់រួមរបស់យើងក្នុងការរក្សាច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់"។ សូមបញ្ជាក់ថា សមុទ្រចិនខាងត្បូងគឺជាដែនទឹកដែលមានវិវាទ ខណៈចិនបានទាមទារស្ទើរទាំងស្រុងលើដែនទឹក និងមានការទាមទារពីសំណាក់ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាមផងដែរ។ 

រដ្ឋាភិបាលទីក្រុងម៉ានីល និងទីក្រុងប៉េកាំងបានប៉ះទង្គិចគ្នាម្តងហើយម្តងទៀតនៅលើសមុទ្រចិនខាងត្បូង ដោយចោទប្រកាន់គ្នាទៅវិញទៅមកពីអាកប្បកិរិយាឈ្លានពានពាក់ព័ន្ធនឹងនាវារបស់ភាគីនីមួយៗ និងសកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថានសមុទ្រ។ កាលពីឆ្នាំ២០១៦ តុលាការទីក្រុងឡាអេធ្លាប់បានបញ្ជាក់ថា ការអះអាងរបស់ចិនក្នុងការទាមទារអធិបតេយ្យភាពលើសមុទ្រចិនខាងត្បូងមិនមានមូលដ្ឋានផ្លូវច្បាប់ទេ ខណៈការសម្រេចសេចក្ដីនេះត្រូវបានទីក្រុងប៉េកាំងបានច្រានចោល៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក