ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក Yahya Sinwar ត្រូវបានតែងតាំងជាមេដឹកនាំកំពូលថ្មីនៃក្រុមសកម្មប្រយុទ្ធហាម៉ាស

អន្តរជាតិ៖ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសបានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញនេះថា ក្រុមហាម៉ាសបានសម្រេចប្រគល់តំណែងឱ្យទៅមេដឹកនាំតំបន់ហ្គាហ្សា លោក យ៉ាហយ៉ា ស៊ីនវ៉ា (Yahya Sinwar) ជាអ្នកស្នងតំណែងពីអតីតប្រធានផ្នែកនយោបាយ លោក អ៊ីស្មាអែល ហានីយ៉េហ (Ismail Haniyeh) ដែលត្រូវបានគេលបធ្វើឃាតនៅឯរដ្ឋធានី តេហេរ៉ង​ (Tehran) ប្រទេសអ៊៊ីរ៉ង់កាលពីសប្តាហ៍មុន។ 

គួរបញ្ជាក់ថា លោក Sinwar គឺជាមេក្លោង និងជាអ្នករៀបចំគំនិតធំជាងគេនៃការវាយប្រហារដ៏សាហាវបំផុតលើអ៊ីស្រាអែលដែលមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទស្សវត្សរ៍កន្លងមក ដែលបច្ចុប្បន្នលោកបាននិងកំពុងបន្តលាក់ខ្លួននៅក្នុងតំបន់ហ្គាហ្សា ខណៈកងកម្លាំងយោធាអ៊ីស្រាអែលបានប៉ុនប៉ង និងព្យាយាមធ្វើឃាតលោកចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមកាលពីថ្ងៃទី០៧ ខែតុលាមកម្ល៉េះ។ 

ចលនាក្រុមសមកម្មប្រយុទ្ធហាម៉ាសបានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ "ចលនាតស៊ូអ៊ីស្លាមហាម៉ាសប្រកាសជ្រើសរើសមេបញ្ជាការ Yahya Sinwar ជាប្រធានការិយាល័យនយោបាយនៃចលនានេះ បន្តពីមេបញ្ជាការ Ismail Haniyeh ដែលត្រូវបានគេធ្វើឃាតដោយសារជំនឿរបស់លោក។ សូមព្រះអល់ឡោះផ្តល់ក្ដីសណ្ដោសទៅលើលោកផង!"។ ដំណឹងនៃការតែងតាំងមេដឹកនាំថ្មីនេះកើតឡើង ចំពេលដែលគេជឿថាអ៊ីរ៉ង់នឹងបើកការវាយប្រហារទៅលើអ៊ីស្រាអែល ក្រោយការធ្វើឃាតលោក Haniyeh ខណៈសង្គ្រាមនៅតំបន់ហ្គាហ្សានៅបន្តក្ដៅគគុកនៅឡើយ។ 

អ្នកការទូតប្រចាំតំបន់ដែលដឹងអំពីដំណើរនៃកិច្ចចរចាបទឈប់បាញ់អ៊ីស្រាអែល និងក្រុមហាម៉ាសលើកឡើងថា "ការតែងតាំងនេះមានន័យថា អ៊ីស្រាអែលត្រូវប្រឈមមុខនឹងលោក Sinwar ជុំវិញដំណោះស្រាយចំពោះសង្រ្គាមហ្គាហ្សា"។ ដូច្នេះ ការព្យាយាមដែល​មាន​គោល​បំណង​នាំ​ឱ្យ​មាន​ការ​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​នៅ​ហ្គាហ្សា និងការប្រគល់នូវចំណាប់ខ្មាំងរបស់​អ៊ីស្រាអែល និង​បរទេស​ចំនួន ១១៥ នាក់​ដែល​កំពុងជាប់ឃុំ នឹងត្រូវបន្តជាប់គាំងដដែល។ 

លោក Sinwar ដែលបច្ចុប្បន្នមានវ័យ ៦១ឆ្នាំត្រូវបានតែងតាំងជាមេដឹកនាំក្រុមហាម៉ាសនៅក្នុងតំបន់ហ្គាហ្សាកាលពីឆ្នាំ២០១៧ ក្រោយលោកមានស្នាដៃក្នុងការប្រើប្រាស់អំណាចលើប្រជាជនប៉ាឡេស្ទីន និងជាសត្រូវដ៏ធំបំផុតមួយរបស់អ៊ីស្រាអែល។ លោក Sinwar បានចំណាយពេលស្ទើរតែពាក់កណ្ដាលជីវិតក្នុងពន្ធនាគាររបស់អ៊ីស្រាអែល គឺជាមេដឹកនាំក្រុមហាម៉ាស់ដ៏មានឥទ្ធិពលបំផុតដែលនៅរស់រានមានជីវិតបន្ទាប់ពីការធ្វើឃាតលើលោក Haniyeh ខណៈអ៊ីរ៉ង់បានប្តេជ្ញាសងសឹកជាដាច់ខាតលើទង្វើធ្វើឃាតដ៏គួរឱ្យភ្ញាក់ផ្អើលនេះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក