ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីការពារជាតិវេណេហ្ស៊ុយអេឡាប្តេជ្ញារក្សាភាពស្មោះត្រង់ជាមួយប្រធានាធិបតីកាន់អំណាចលោក Nicolas Maduro

វេណេហ្ស៊ុយអេឡា៖ រដ្ឋមន្ត្រីការពារជាតិវេណេហ្ស៊ុយអេឡា លោក វ្ល៉ាឌីមៀរ ប៉ាទ្រីណូ (Vladimir Padrino) បានបញ្ជាក់កាលពីថ្ងៃអង្គារម្សិលមិញនេះថា កងកម្លាំងយោធានៅតែស្មោះស្ម័គ្រឥតងាករេចំពោះលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ចំពេលដែលប្រទេសជាតិកំពុងមានជម្លោះ និងភាពចលាចលទៅលើបញ្ហានៃលទ្ធផលបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី។ 

គួរបញ្ជាក់ថា ការថ្លែងរបស់រដ្ឋមន្ត្រីការពារជាតិបែបនេះបានធ្វើឡើង បន្ទាប់ពីថ្ងៃចន្ទកន្លងទៅបេក្ខភាពប្រធានាធិបតីបក្សប្រឆាំង លោក អេដម៉ុនដូ ហ្គន់ហ្សាឡេស (Edmundo Gonzalez) និងមេដឹកនាំបក្សប្រឆាំង លោក ម៉ារៀ កូរីណា ម៉ាឆាដូ (Maria Corina Machado) បានជំរុញឱ្យកងកម្លាំងប្រដាប់អាវុធឈរនៅខាងប្រជាជនក្នុងជម្លោះដែលកំពុងតែអូសបន្លាយបន្តនេះ។ 

ថ្លែងនៅតាមកញ្ចក់ទូរទស្សន៍ លោក Padrino និយាយថា៖ "យើងសូមសំដែងនូវភាពស្មោះត្រង់ទាំងស្រុងរបស់យើងចំពោះពលរដ្ឋនៃលោកប្រធានាធិបតី Nicolas Maduro Moros"។ ជុំវិញការអំពាវនាវរបស់បក្សប្រឆាំង រដ្ឋមន្រ្តីការពារជាតិបានឆ្លើយតបថា "ការអំពាវនាវដ៏ទទូច និងមិនសមហេតុផលទាំងឡាយ កំពុងព្យាយាមបំបែកការរួបរួម និងបំបែកបំបាក់ស្ថាប័នជាតិយើង ប៉ុន្តែវាមិនអាចទៅរួចនោះឡើយ"។ 

គួរបញ្ជាក់ថា គណបក្សប្រឆាំងបានអះអាងពីជ័យជម្នះរបស់ខ្លួនដែលទទួលបានសំឡេងគាំទ្រជាង ៦លានសំឡេង និងអះអាងថាលោកប្រធានាធិបតី Nicolas Maduro ទទួលបានសំឡេងគាំទ្រប្រមាណតែជាង ២,៧លានសំឡេងប៉ុណ្ណោះ។ ទន្ទឹមនឹងនេះក៏នៅមានភាពចម្រូងចម្រាស់ទៅលើសន្លឹកឆ្នោតថតចម្លងរាប់ម៉ឺនសន្លឹក ហើយគេហទំព័ររបស់គណៈកម្មការរៀបចំការបោះឆ្នោតជាតិបានផ្អាកដំណើរការតាំងពីថ្ងៃទី២៩ ខែកក្កដាមកម្ល៉េះ។ 

អាជ្ញាធររៀបចំការបោះឆ្នោត ដែលបក្សប្រឆាំងនិយាយថាមានភាពលម្អៀងទៅលើគណបក្សកាន់អំណាចនោះបានប្រកាសថា លោកប្រធានាធិបតី Nicolas Maduro បានទទួលជ័យជម្នះសាជាថ្មីជាមួយសំឡេងគាំទ្រប្រមាណ ៥១ភាគរយ និងផ្តួលបេក្ខភាពប្រធានាធិបតីបក្សប្រឆាំង Edmundo Gonzalez។ 

លោក Yvan Gil រដ្ឋមន្រ្តីការបរទេសវេណេហ្ស៊ុយអេឡាថ្លែងលើបណ្ដាញសង្គម X យ៉ាងដូច្នេះថា "ក្រុមនយោបាយស្ដាំនិយមកំពុងព្យាយាមបំផ្លាញលទ្ធិប្រជាធិបតេយ្យវេណេស៊ុយអេឡា និងធ្វើខ្លួនឱ្យក្លាយជាអាយ៉ងរបស់សហរដ្ឋអាមេរិក"។ ដោយឡែក បន្ទាប់ពីមេដឹកនាំបក្សប្រឆាំងទាំងពីររូបបានបង្ហោះនូវការអំពាវនាវបែបនេះ អគ្គមេធាវីវេណេហ្ស៊ុយអេឡា លោក Tarek Saab បានប្រកាសពីការស៊ើបអង្កេតឧក្រិដ្ឋកម្មប្រឆាំងនឹងបុគ្គលទាំងពីរពីបទ ញុះញង់សមាជិកយោធា និងប៉ូលីសឱ្យធ្វើសកម្មភាពបំពានច្បាប់៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក