ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលដំបូងដល់សិស្សមន្ត្រីរដ្ឋបាលតុលាការ ជំនាន់ទី១ និងវគ្គបណ្តុះបណ្តាលបន្តដល់មន្រ្តីរដ្ឋបាលតុលាការនៃសាលាដំបូងរាជធានី-ខេត្ត

ភ្នំពេញ៖ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលដំបូងដល់សិស្សមន្ត្រីរដ្ឋបាលតុលាការជំនាន់ទី១ និងវគ្គបណ្តុះបណ្តាលបន្តដល់មន្រ្តីរដ្ឋបាលតុលាការនៃសាលាដំបូងរាជធានី-ខេត្ត នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។ វគ្គបណ្តុះបណ្តាលនេះ គឺជាវគ្គបណ្តុះបណ្តាលដំបូងបង្អស់ ដែលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាបានរៀបចំឡើងជាពិសេសសម្រាប់មន្ត្រីរដ្ឋបាលតុលាការនៃសាលាជម្រះក្តី ហើយវគ្គបណ្តុះបណ្តាលលើកដំបូងនេះមានសិស្សសរុបចំនួន ១០០ រូប ក្នុងនោះ ៥០ រូប ជាមន្ត្រីរដ្ឋបាលតុលាការដែលត្រូវបណ្តុះបណ្តាលដំបូង និង ៥០ រូប ជាមន្ត្រីរដ្ឋបាលតុលាការដែលត្រូវបណ្តុះបណ្តាលបន្ត។

មានប្រសាសន៍នៅក្នុងពិធីនេះ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំដល់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ជាពិសេស សាលាច្បាប់ ត្រូវរៀបចំបង្កើតឱ្យបានទៀងទាត់នូវវគ្គបណ្តុះបណ្តាលដល់មន្រ្តីរដ្ឋបាលតុលាការ ទាំងវគ្គបណ្តុះបណ្តាលដំបូង ទាំងវគ្គបណ្តុះបណ្តាលបន្ត ដើម្បីធានាថា មន្ត្រីរដ្ឋបាលតុលាការអាចបម្រើការងារនៅតាមអង្គភាពរៀងៗខ្លួន ប្រកបដោយសមត្ថភាព និងប្រសិទ្ធភាព សំដៅរួមចំណែកលើកកម្ពស់គុណភាព, ប្រសិទ្ធភាព និងភាពឆាប់រហ័ស នៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ, លោកឧបនាយករដ្ឋមន្ត្រី បានណែនាំដល់សិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ និងក្រេបយកចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះដោយយកចិត្តទុកដាក់ខ្ពស់ ទាំងក្នុងក្របខ័ណ្ឌផ្នែកបច្ចេកទេស ទាំងក្នុងក្របខ័ណ្ឌផ្នែកអនុវត្តជាក់ស្តែង ទាំងលើការពង្រឹងវិន័យនិងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីក្លាយជាធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ប្រកបដោយសក្តានុពល ព្រមទាំងមានសមត្ថភាពខ្ពស់ និងពិតប្រាកដ នៅពេលចេញទៅបម្រើការងារនៅតាមអង្គភាពរដ្ឋបាលតុលាការរបស់ខ្លួនវិញ។ ជាមួយគ្នានេះផងដែរ, លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគោលការណ៍ “គុណាធិបតេយ្យ” ជាគោលការណ៍ដ៏សំខាន់មួយក្នុងដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ហើយសម្រាប់វិស័យយុត្តិធម៌ ក៏បាន និងកំពុងពង្រឹង និងលើកកម្ពស់ជាបន្តបន្ទាប់នូវការអនុវត្តនូវគោលការណ៍គុណាធិបតេយ្យនេះ តាមរយៈការដាក់ចេញនូវទិសដៅកែទម្រង់ដោយផ្តោត ទាំងលើការជ្រើសរើសមន្រ្តី, ការបណ្តុះបណ្តាលមន្រ្តី និងការអនុវត្តការងាររបស់មន្រ្តី ផ្អែកតាមទិសស្លោក ៖ “អ្នកមានសមត្ថភាព ត្រូវបំពាក់សមត្ថកិច្ច ហើយអ្នកមានសមត្ថកិច្ច ត្រូវបំពាក់សមត្ថភាព”។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក