ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកស្រី កាម៉ាឡា ហារីស (Kamala Harris) នឹងបង្ហាញមុខបេក្ខភាពអនុប្រធានាធិបតីជាផ្លូវការនៅថ្ងៃនេះ

សហរដ្ឋអាមេរិក៖ លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានបញ្ចប់ការសម្រេចចិត្តជ្រើសរើសបេក្ខភាពអនុប្រធានាធិបតីរបស់លោកស្រីជាផ្លូវការហើយ ខណៈបេក្ខភាពអនុប្រធានាធិបតីដែលលោកស្រីនឹងជ្រើសរើសអាចនឹងត្រូវបើកបង្ហាញនៅរយៈពេល ២៤ម៉ោងខាងមុខ ពោលគឺនៅមុនពេលដែលលោកស្រីនឹងចាប់ផ្តើមដំណើរបង្ហាញខ្លួនជាផ្លូវការមុននឹងការបោះឆ្នោតឈានចូលមកដល់នាខែវិច្ឆិកាខាងមុខ។ 

គួរឱ្យដឹងថា លោកស្រី Kamala Harris នឹងចាប់ផ្តើមដំណើរការឃោសនាប្រជែងជាមួយលោក ដូណាល់ ត្រាំ (Donald Trump) ចាប់ពីថ្ងៃទី០៦ ខែសីហានេះតទៅ ដោយរដ្ឋដំបូងបង្អស់ដែលលោកស្រីនឹងបង្ហាញខ្លួនគឺរដ្ឋ Pennsylvania។ សារមួយរបស់លោកស្រីនៅលើបណ្ដាញសង្គម X ថ្លែងថា៖ "ការបោះឆ្នោតនាពេលខាងមុខគឺជាការប្រយុទ្ធដើម្បីសហរដ្ឋអាមេរិក និងដើម្បីអនាគត, សេរីភាព និងសិទ្ធិជាមូលដ្ឋានរបស់យើង"។ សារដដែលបញ្ជាក់ថា "យើងជឿជាក់លើការសន្យារបស់អាមេរិក ហើយយើងស្ថិតក្នុងការប្រយុទ្ធនេះ ដោយសារយើងដឹងច្បាស់ពីអ្វីដែលជាបញ្ហា"

ក្រោយឈ្នះការប្រជែងតំណែងជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ អនុប្រធានាធិបតីជាស្រ្តីសំបុរខ្មៅ និងមកពីតំបន់អាស៊ីខាងត្បូងរូបនេះឈានទៅសន្និបាតជាតិនៅទីក្រុង Chicago ក្នុងរយៈពេលពីរសប្តាហ៍ក្នុងការគ្រប់គ្រងគណបក្ស។ គួរបញ្ជាក់ថា បេក្ខភាពប្រធានាធិបតីជាស្រ្តីរូបនេះធ្លាប់ជារដ្ឋអាជ្ញាអាមេរិកទៀតផង ខណៈលោកស្រីបានទាក់ទាញការគាំទ្របានយ៉ាងច្រើនលើសលុប ជាពិសេសគឺក្រោយការប្រកាសគាំទ្រពេញទំហឹងពីលោក ចូ បៃដិន ក៏ដូចជាអតីតប្រធានាធិបតីអាមេរិក លោក ប៉ារ៉ាក់ អូបាម៉ា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក