ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋមន្រ្តីព័ត៌មាននឹងដឹកនាំសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ "ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា” នៅថ្ងៃស្អែកនេះ

រាជធានីភ្នំពេញ៖ ក្រសួងព័ត៌មាន នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ បានធ្វើការជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ថា ក្រសួងនឹងរៀបចំសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ "ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៣:០០ នាទីរសៀល នៅសាលសវនាការវាំងឈើ នៃទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន។

សេចក្ដីជូនដំណឹងដដែលបញ្ជាក់ថា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលមានចំណាប់អារម្មណ៍ចូលរួមសន្និសីទសារព័ត៌មាននេះ អាចទំនាក់ទំនងចុះឈ្មោះតាមរយៈ កញ្ញា បូរិន សុភាវុទ្ធតី អនុព័ន្ធសារព័ត៌មាន តាមរយៈទូរស័ព្ទលេខ៖ +៨៥៥ ១០ ៤៥៦ ៤៨៨ (តេឡេក្រាម) នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ មុនម៉ោង ១២:០០នាទីថ្ងៃត្រង់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក