ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ចូលរួមប្រារព្វពិធីអបអរសាទរការបើកការដ្ឋានជីកព្រែកហ្វូណនតេជោ

កំពង់ឆ្នាំង៖ នៅព្រឹកព្រលឹមថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ជាថ្ងៃមហាឧត្តុង្គឧត្តមវិសេសវិសាលបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជាតិ និងរដ្ឋាភិបាលកម្ពុជា គេឃើញថា មន្ត្រីសាលាដំបូងខេត្តកំពង់ឆ្នាំង ប្រជាជន យុវជន សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្ត បានជួបជុំគ្នា ដើម្បីចូលរួមអបអរសាទរ ប្រារព្វពិធីបើកការដ្ឋានជីកព្រែកហ្វូណនតេជោ យ៉ាងអធឹកអធមបំផុត។

នៅក្នុងពិធីនេះគេសង្កេតឃើញ មន្ត្រីសាលាដំបូងខេត្តកំពង់ឆ្នាំង ប្រជាជន យុវជន សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្ត បានជួបជុំគ្នា ដើម្បីចូលរួមអបអរសាទរ ប្រារព្វពិធីបើកការដ្ឋានជីកព្រែកហ្វូណនតេជោ យ៉ាងអធឹកអធមបំផុត។ ព្រែកជីកនេះ នឹងផ្ដល់ជាប្រយោជន៍ដល់ពលរដ្ឋរស់នៅជាប់ដងព្រែកជីកប្រមាណ១លាន៦សែននាក់ តាមរយៈការធ្វើកសិកម្ម ដូចជាការធ្វើស្រែ១ឆ្នាំបានពី២ទៅ៣ដង ការចិញ្ចឹមត្រី បង្កង បង្កើនទិន្នផល ត្រី ដែលអនុញ្ញាតឱ្យប្រជានេសាទ អាចនេសាទបាន។ ព្រែកជីកនេះ នឹងជួយរំដោះទឹកជំនន់ ក្នុងខេត្តកណ្ដាល ខេត្តតាកែវ ដែលធ្លាប់តែជនលិចលង់ខ្លាំង តាមរយៈការបង្ហូរទឹកតាមប្រព័ន្ធបង្ហូរទឹកចូលក្នុងព្រែកជីក និងបង្ហូរទឹកចេញមកវិញនៅរដូវប្រាំង។ ជាពិសេស ព្រែកជីក នឹងជួយដល់សេដ្ឋកិច្ចប្រទេសកម្ពុជា អោយមានសន្ទុះហក់ឡើងយ៉ាងឆាប់រហ័ស ដូចបណ្តាប្រទេសមួយចំនួនក្នុងតំបន់។

មន្ត្រីសាលាដំបូងខេត្តកំពង់ឆ្នាំង ប្រជាជន យុវជន សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្តកំពង់ឆ្នាំង បាននាំគ្នាអបអរសាទរថ្ងៃជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធិសភាជាតិ និងមានការដឹកនាំអនុវត្តផ្ទាល់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក