ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ក្រសួងសុខាភិបាលចេញសេចក្តីជូនដំណឹងស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញដល់ប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងកូវីសែល ដូសទី១ និងដូសទី២រួចរាល់

ភ្នំពេញ: ក្រសួងសុខាភិបាល នឹងផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញដោយប្រើប្រាស់វ៉ាក់សាំងអាស្ត្រាហ្សែនីកា ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីអង្គការសហប្រជាជាតិ មន្ត្រី និងបុគ្គលិកស្ថានទូតនានា មន្ត្រី និងបុគ្គលិកអង្គការជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋរួមទាំងជនវ័យចាស់ ដែលបានចាក់វ៉ាក់សាំងកូវីសែល (Covishield) ដូសទី១ និងដូសទី២រួចរាល់ ព្រមទាំងស្វាមីឬភរិយា របស់ពួកគាត់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២រួចរាល់ ដែលនឹងចាប់ផ្តើមពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នេះហើយ។

ចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិករដ្ឋសភា និងឥស្សរជនដែលមានតួនាទី ជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ ហើយបានចាក់វ៉ាក់សាំង កូវីសែលដូសទី១ និងដូសទី២រួចរាល់ ព្រមទាំងស្វាមី ឬភរិយារបស់ពួកគាត់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២រួចរាល់ ដែលមានគម្លាតចាប់ពី៤ ទៅ៦ខែឡើងបន្ទាប់ពីបានចាក់វ៉ាក់សាំងដូសមូលដ្ឋាន សូមអញ្ជើញទៅចាក់វ៉ាក់សាំងអាស្រ្តាហ្សែនីកាដូសជំរុញ នៅមន្ទីរពេទ្យកាល់ម៉ែត។

ចំពោះឥស្សរជនដែលជាអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឬមានឋានៈស្មើ ព្រមទាំងស្វាមី ឬភរិយា របស់ពួកគាត់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ រួចរាល់ ដែលមានគម្លាតចាប់ពី៤ ទៅ៦ខែឡើងបន្ទាប់ពីបានចាក់វ៉ាក់សាំងដូសមូលដ្ឋាន សូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញ នៅមន្ទីរពេទ្យព្រះអង្គឌួង។

ការចាក់វ៉ាក់សាំងអាស្ត្រាហ្សែនីកាដូសជំរុញ ជូនដល់ក្រុមគោលដៅខាងលើ នឹងត្រូវរៀបចំតាមពេលរវលា, និងកាលបរិច្ឆេទមន្ទីរពេទ្យកុមារជាតិ, មជ្ឈមណ្ឌលគាំពារមាតា និងទារក (ពេទ្យជប៉ុន) និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ជូនមន្ត្រីរាជការចាប់ពីថ្នាក់ប្រធាននាយកដ្ឋានចុះ និងមន្ត្រីជាប់កិច្ចសន្យាថ្នាក់ជាតិ ដែលបានចាក់វ៉ាក់សាំងកូវីសែលដូសទី១ និងទី២រួចរាល់ដែលមានគម្លាតចាប់ពី៤ ទៅ៦ខែឡើងបន្ទាប់ពីបានចាក់ វ៉ាក់សាំងដូសមូលដ្ឋាននៃក្រសួង-ស្ថាប័ន (ក្នុងតារាង) ចាប់ពីថ្ងៃទី០៦ ខែកញ្ញា ដល់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

ចំពោះមន្ត្រីអង្គការសហប្រជាជាតិ មន្ត្រី បុគ្គលិកស្ថានទូត ស្ថានកុងស៊ុល ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា មន្ត្រី និងបុគ្គលិកអង្គការជាតិ អន្តរជាតិ និងដៃគូផ្សេងៗទៀត ដែលបានចាក់វ៉ាក់សាំងកូវីសែលដូសទី១ និងដូសទី២រួចរាល់ ព្រមទាំងស្វាមី ឬភរិយា របស់ពួកគាត់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី១ និងដូសទី២រួចរាល់ ដែលមានគម្លាតចាប់ពី៤ ទៅ៦ខែឡើងបន្ទាប់ពីបានចាក់វ៉ាក់សាំងដូសមូលដ្ឋាន សូមអញ្ជើញទៅចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកាដូសជំរុញ នៅមន្ទីរពេទ្យកាល់ម៉ែត ចាប់ពីថ្ងៃទី២៩ ដល់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២១។

ចំពោះមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ និងប្រជាពលរដ្ឋទូទៅ ដែលបានចាក់វ៉ាក់សាំងកូវីសែលដូសទី១ និងដូសទី២រួចរាល់ ព្រមទាំងស្វាមី ឬភរិយា របស់ពួកគាត់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី១ និងដូសទី២រួចរាល់ ដែលមានគម្លាតចាប់ពី៤ ទៅ៦ខែឡើងបន្ទាប់ពីបានចាក់វ៉ាក់សាំងដូសមូលដ្ឋាន នឹងរៀបចំចាក់ដោយរដ្ឋបាលរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៦ ខែកញ្ញា ដល់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

ចំពោះមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងប្រជាពលរដ្ឋទូទៅ ដែលបានចាក់វ៉ាក់សាំងកូវីសែលដូសទី១ និងដូសទី២រួចរាល់ ព្រមទាំងស្វាមី ឬភរិយា របស់ពួកគាត់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី១ និងដូសទី២រួចរាល់ ដែលមានគម្លាតចាប់ពី៤ ទៅ៦ខែឡើងបន្ទាប់ពីបានចាក់វ៉ាក់សាំងដូសមូលដ្ឋាន ក្រោមឱវាទរបស់រដ្ឋបាលខេត្តកណ្តាល និងព្រះសីហនុ ការចាក់នឹងរៀបចំដោយរដ្ឋបាលខេត្តទាំង២ ចាប់ពីថ្ងៃទី០៦ ខែកញ្ញា ដល់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក