ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលខេត្តសៀមរាបបិទខ្ទប់តំបន់មួយចំនួន ក្រោយរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន១នាក់

សៀមរាប ៖ ភ្លាមៗក្រោយហេតុការណ៍រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន១នាក់ទៀត នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះរដ្ឋបាលខេត្តសៀមរាបបានសម្រេចបិទខ្ទប់តំបន់មួយចំនួនមុខបរិវេណមន្ទីរពេទ្យបង្អែកខេត្ត និងបរិវណជុំវិញផ្សារកណ្តាល ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបរហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ។

រដ្ឋបាលខេត្តសៀមរាប បានប្រកាសជាផ្លូវការថាបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន១នាក់ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ឈ្មោះ ស៊ាង គឹមសាន ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយបានធ្វើដំណើរមកជាមួយ សមាជិកគ្រួសារ៣រូបដទៃទៀត។

រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា លោក ស៊ាន គឹមសាន បានធ្វើដំណើរទៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាបដើម្បីលាងឈាម កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ និងបានវិលត្រឡប់មកម្ដងទៀត នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ តែដោយមានរោគសញ្ញាសង្ស័យ ទើបក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បាននាំទៅយកសំណាកធ្វើតេស្ត្រស្រាវជ្រាវ។ ដោយឡែកក្រុមគ្រូពេទ្យដែលពាក់ព័ន្ធ ត្រូវបានយកសំណាកធ្វើតេស្តស្រាវជ្រាវ និងទទួលបានលទ្ធផលអវិជ្ជមាន។

រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ឬទីតាំងដែលបានបិទខ្ទប់ខាងលើ ចាប់ពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានទៅកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក