កណ្ដាល៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានសន្យាផ្ដាជ្ញារក្សាសុខសន្តិភាពជាតិនិងជាពិសេសបង្រួមបង្រួមជាតិខ្មែរជាធ្លុងមួយ។
សម្ដេចថ្លែងបែបនេះនៅក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន់តេជោ នៅឃុំសម្រោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។
សម្ដេចអធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាការបែកបាក់សាមគ្គីជាតិនឹងនាំឲ្យកម្ពុជាឈានទៅរកភាពទន់ខ្សោយ ដូច្នេះហើយដើម្បីជំរុញភាពខ្លាំងឡើងវិញកម្ពុជាត្រូវតែមានការរួបរួមជាតិ។
សម្ដេចថា៖ «ខ្ញុំប្ដេជ្ញាធ្វើអ្វីគ្រប់យ៉ាងដើម្បីរក្សាសន្តិភាពជាតិនិងធ្វើឲ្យជាតិរួមគ្នាជាធ្លុងមួយ និងការអភិវឌ្ឍប្រទេសឲ្យរីកចម្រើនរុងរឿង»៕