ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីជំរុញភាពខ្លាំងរបស់ប្រជាជាតិតាមរយៈស្មារតីសាមគ្គីជាតិ

កណ្ដាល៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត ថាបានជំរុញភាពខ្លាំងរបស់ប្រជាជាតិតាមរយៈការចូលរួមជាស្មារតីសាមគ្គីជាតិជាធ្លុងមួយ។ សម្ដេចបានលើកឡើងឧទាហរណ៍ពីការចូលរួមគាំទ្រការសាងសង់ព្រែកជីកហ្វូណនតេជោដែលបានបើកការដ្ឋាននៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ។

ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន់តេជោ នៅឃុំសម្រោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាបើ ខ្មែរបាត់បង់មោទនភាព បាត់បង់សាមគ្គីភាពជាតិ បាត់បង់នូវស្មារតីជាតិនិយម វានឹងធ្វើឲ្យខ្មែរទន់ខ្សោយ។ សម្ដេចបានលើកឡើងពីការដួលរលំនៃសម័យអង្គរដែលធ្វើឲ្យខ្មែរបែកបាក់សាមគ្គី ហើយទម្រាំតែអាចកសាងបានដូចពេលបច្ចុប្បន្នគឺប្រើពេលយ៉ាងយូរ។

សម្ដេចជឿថាការសម្រេចបាននូវការសាងសង់ព្រែកជីកហ្វូណនតេជោនេះគឺជាចំណុចចាប់ផ្ដើមនៃការរួបរួមសាមគ្គីជាតិខ្មែរឡើងវិញ។

សម្ដេចធិបតីសន្យាធ្វើអ្វីគ្រប់យ៉ាងដើម្បីរក្សាសន្តិភាពជាតិនិងធ្វើឲ្យជាតិរួមគ្នាជាធ្លុងមួយ និងការអភិវឌ្ឍប្រទេសឲ្យរីកចម្រើនរុងរឿង៕ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក