ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីថាការសាងសង់ព្រែកជីកហ្វូណនតេជោបង្ហាញការឯកភាពជាតិ

កណ្ដាល៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត ថាការបើកការដ្ឋានសាងសង់ព្រែជីកព្រះជីកហ្វូណនតេជោគឺជាការបង្ហាញនូវឯករាជ្យភាពជាតិ និងផ្ញើនៅភាពជោគជ័យនេះជូនចំពោះប្រជាពលរដ្ឋគ្រប់និន្នាការ។

ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន់តេជោ នៅឃុំសម្រោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីភាពរុងរឿងនៃអាណាចក្រខ្មែរតាំងពីបុរាណកាល ហ្នឹងបានលើកឡើងពីភាពច្នៃប្រឌិតរបស់ដូនតាខ្មែរដែលបានប្រើប្រាស់ផ្លូវទឹកគឺជាសក្ដានុពលរបស់ខ្លួនធ្វើឲ្យប្រទេសរីកចម្រើនរុងរឿង។ ដោយរំលឹកពីមោទនភាពជាតិខ្មែរសម្ដេចបានលើកឡើងថាការសម្រេចបាននូវការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនេះជាមោទនភាពថ្មីមួយទៀតរបស់ប្រទេស។

សម្ដេចបានអបអរសាទរនិងបានជូនស្នាដៃដល់ជោគជ័យនេះជូនចំពោះបុព្វបុរសខ្មែរ អតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហនុ សម្ដេចម៉ែ ព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហមុនី វីរជនដែលបានរំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងជូនទៅដល់ប្រជាជនកម្ពុជានៅពេលបច្ចុប្បន្នគ្រប់និន្នាការដែលបានរួមរួមជាចលនាជាតិធ្វើឲ្យមានព្រែកជីកហ្វូណនតេជោជាប្រវត្តិសាស្ត្រនេះ។

សម្ដេចថា៖ «វាមិនត្រឹមតែជាគម្រោងមួយដែលជាហេដ្ឋារចនាសម្ព័ន្ធទេតែវាជាគម្រោងបង្ហាញលក្ខណៈជាតិនិយមរបស់យើង»

សម្ដេចជំរុញឲ្យសាងសង់ព្រែកជីកឲ្យបានជាដាច់ខាត ដែលនឹងបង្កើតមរតកដល់មនុស្សជំនាន់ក្រោយចងចាំអតីតកាលដ៏រុងរឿងនិងត្រូវសម្លឹងទៅមុខប្រកបដោយភាពរំភើបជាមួយនឹងការប្ដេជ្ញាចិត្តក្នុងការកសាងកម្ពុជាឲ្យរុងរឿង។

សម្ដេចថា៖ «ការប្រារព្ធពិធីនៅពេលនេះគឺសុទ្ធតែជាបុព្វហេតុក្នុងការបង្ហាញនូវការប្ដេជ្ញាចិត្តជាប្រជាជាតិជាចលនាជាតិតែមួយប្រកបដោយស្មារតីឯកភាពជាតិដើម្បីរួមគ្នាកសាងភាពល្បីល្បាញ»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក