ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ហែម វណ្ណឌី៖ កំណើននៃអ្នកប្រើប្រាស់ថ្នាក់កណ្តាលជា​មូលដ្ឋាននៃការពង្រីកខ្លួនរបស់វិស័យ​ឯកជន

ភ្នំពេញ: នៅក្នុងពិធីអបអរសាទរខួប២៥ឆ្នាំរបស់ក្រុមហ៊ុន LSH នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ លោក ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា វឌ្ឍនភាពសង្គម-សេដ្ឋកិច្ច និងការរីក ចម្រើននៃប្រជាជន និងអ្នកប្រើប្រាស់ថ្នាក់កណ្តាល (middle class) ជាមូលដ្ឋានគាំទ្រដល់ការពង្រីកខ្លួនរបស់វិស័យឯកជន។

LSH គឺជាក្រុមហ៊ុននាំចូល និងចែកចាយផលិតផលម្ហូបអាហារ និងផលិតផលមិនមែនម្ហូបអាហារដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនបានបង្កើតបណ្តាញដៃគូផ្គត់ផ្គង់ក្នុងប្រទេសជាង២០ ដើម្បីនាំយកផលិតផលចម្រុះប្រមាណ ៤,០០០ មុខ ដែលមានម៉ាកយីហោអន្តរជាតិល្បីៗ មកបំពេញតម្រូវការអ្នកប្រើប្រាស់នៅកម្ពុជា។

ថ្លែងនៅក្នុងពិធីអបអរសាទរខួប២៥ឆ្នាំនេះ លោក អ៊ឹង ឆយី អគ្គនាយកក្រុមហ៊ុន LSH បានរំលឹកពីដំណើរវិវត្តរបស់ក្រុមហ៊ុន ដែលបានចាប់ផ្តើមក្នុងឆ្នាំ១៩៩៩ ជាមួយបុគ្គលិកត្រឹមតែ៥នាក់។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងពង្រីកខ្លួន និងមានបុគ្គលិកជាង៣០០នាក់។ 

លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា បានកោតសរសើរក្រុមហ៊ុន LSH ដែលបានបំពេញតម្រូវការទីផ្សារសម្រាប់ទាំងពលរដ្ឋខ្មែរ និងជនបរទេសដែលកំពុងរស់នៅ ធ្វើការ ឬធ្វើដំណើរកំសាន្តនៅកម្ពុជា។ ផលិត​ផល​របស់ក្រុមហ៊ុនអនុញ្ញាតឱ្យជនបរទេសអាចស្វែងរករសជាតិម្ហូបប្រទេសកំណើត នៅលើទីផ្សារ នៅតាមភោជនីយដ្ឋាន ឬសម្រាប់ធ្វើម្ហូបដែលពួកគេចូលចិត្ត។

លោក ហែម វណ្ណឌី បានលើកឡើងថា ជោគជ័យរបស់ក្រុមហ៊ុនឆ្លុះបញ្ចាំងពីចក្ខុវិស័យក្នុងការដឹកនាំ ភាពឈ្លាសវៃ និងការផ្តោតលើគុណភាព និងសេវាកម្មអតិថិជនរបស់គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ ព្រមទាំងវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជាក្នុងពេលជាង២ទសវត្សរ៍ជាប់គ្នា។

ខណៈដែលកម្ពុជារំពឹងថា នឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាពេលខាងមុខ អំណាចទិញរបស់អ្នកប្រើប្រាស់ថ្នាក់កណ្តាលនឹងកើនឡើង។ វឌ្ឍនភាពសេដ្ឋកិច្ចនេះត្រូវបានរំពឹងថានឹងពង្រឹង​តម្រូវការទីផ្សារ ស្របនឹងបេសកកម្ម​របស់ក្រុមហ៊ុន LSH ក្នុងការបំពេញតម្រូវការអ្នកប្រើប្រាស់ដែលកំពុងតែកើនឡើង។

លោករដ្ឋមន្ត្រីបានលើកទឹកចិត្តក្រុមហ៊ុន LSH ឱ្យបន្តនវានុវត្តន៍, ពង្រីកទីផ្សារដោយនាំចូលផលិតផលដែល​មានគុណ​ភាព​ខ្ពស់, បន្តវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស, និងពិនិត្យសក្តានុពលនៃការបញ្ចូលផលិតផលក្នុងស្រុកដែលមានគុណភាពទៅក្នុងបណ្តាញចែកចាយរបស់ខ្លួន និងអាចឈានទៅការនាំចេញនាពេលខាងមុខ។ 

លោកបានអញ្ជើញក្រុមហ៊ុន LSH និងវិស័យឯកជនទាំងមូល ឱ្យចាប់យកអត្ថប្រយោជន៍ពីកំណែទម្រង់សេវាកម្មសាធារណៈរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលរួមមានការកែលម្អសេវាចុះបញ្ជីផលិត​ផល និងការពង្រីកសមត្ថភាពមន្ទីរពិសោធន៍ ដើម្បីបំពេញតម្រូវការធ្វើតេស្តសុវត្ថិភាពចំណីអាហារជាដើម។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក