ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីលួចម៉ូតូនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

កំពង់ចាម: ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី២៦ ខែកក្កដា​ ឆ្នាំ២០២៤​វេលាម៉ោង​១៦៖៣០នាទី​ នៅចំណុចភូមិ២៧ ឃុំប្រធាតុ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ កម្លាំង​នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បាន​ដឹកនាំ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ចាម​ និងកម្លាំង​ជំនាញ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ ធ្វើការបង្រ្កាបនឹង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ វ៉ា ផានី​អាយុ ២១ឆ្នាំ​ ជនជាតិខ្មែរ​ ស្នាក់នៅភូមិ​ដីថ្មី​ ឃុំ​បោះ​ខ្នោ​ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ពាក់ព័ន្ធ​ករណី​លួច​ (ម៉ូតូ​)​។ 

ហេតុការណ៍បានកើតឡើង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២១៖០៥នាទី​ ដោយជនសង្ស័យលួចម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម1BN-1880 លេខតួ និងលេខម៉ាស៊ីន 8566344 របស់ឈ្មោះ ថែ វ៉ា ភេទប្រុស អាយុ៦៣ឆ្នាំ​ ជនជាតិខ្មែរ​ នៅចំណុច​ ​ភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម​។   

បច្ចុប្បន្នជនសង្ស័យខាងលើបាន​ប្រគល់ជូន​ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក